តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​បកប្រែ​ភាសា​ចិន​ដែល​សម្លាប់​មន្ត្រី​ប៉េអឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2014 ក+ ក-

​ភ្នំពេញ​: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែ តុលា ឆ្នាំ​២០១៤ បានសម្រេច​ឃុំខ្លួនយុវជន​ម្នាក់ជា​អ្នកបក ប្រែ​ភាសា​ចិនដែល​បានរៀបចំ​គម្រោង​អូសទាញសមត្ថកិច្ច​ប៉េអឹម​ខេត្តព្រៃវែង​ម្នាក់ ឱ្យ​ឡើងមក​ភ្នំពេញ ដើម្បី​បញ្ជា​ទិញ​ឥ​វ៉ាន់ រួច​បាន​បាញ់​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន យោងតាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​យុវជន​ម្នាក់ ជា​អ្នកបកប្រែ​ភាសា​ចិន ហើយ​ដែល​បានរៀបចំ​គម្រោង​អូសទាញ សមត្ថកិច្ច​ប៉េអឹម​ខេត្តព្រៃវែង​ម្នាក់ ឱ្យ​ឡើងមក​ភ្នំពេញ ដើម្បី​បញ្ជា​ទិញ​ឥ​វ៉ាន់ រួច​បាន​បាញ់​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន គឺ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក ជាមុន យោងតាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ អេង សៀង ហៅ ៨៥ អាយុ ១៨ ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ចិន នៅ​ក្រុមហ៊ុន​គាន់​ឡុង មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៣ (​បុរី ឡាយ​គង់​) សង្កាត់​គីឡូម៉ែត្រ​លេខ​០៦ ខណ្ឌ​ឬ​ស្សី​កែវ​។ យុវជន​នោះ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩​តុលា នៅ​ចំណុច​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ នូ គឹម​សាន្ត ជា​មន្ត្រី​ប៉េអឹម​ខេត្តព្រៃវែង​។​

​ក្រៅពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន ដូចជា ទូរស័ព្ទដៃ​ចំនួន ៣ គ្រឿង ប្រាក់​ដុល្លារ​ចំនួន ៣.៥០០ ដុល្លារ រថយន្ត​ម៉ាក HIGHLANDER ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០២ (​ជា​របស់​ជនរងគ្រោះ​) អាវុធ​ម៉ាក ឡុ​ក សេ អេ​ហ្វ ៩៨ មួយ​ដើម ប្រ​ម៉ាត់​ខ្លាឃ្មុំ​ចំនួន ១២ ក្រពះ​កាំ​ប្រ​ម៉ា​ចំនួន​០៤ ចង្កូមខ្លា​មួយគូ ផ្សិត​លិញ​ជឺ​មួយកញ្ចប់ និង​ម៉ូតូ​ចំនួន ១ គ្រឿង​។

ប្រភព​ដដែល បានឱ្យដឹង​ទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​មួយ បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​បាញ់សម្លាប់​សមត្ថកិច្ច​ប៉េអឹម​ខេត្តព្រៃវែង នៅ​ចំណុច​ដីឡូត៍ ស្ថិតក្នុង​ក្រុមទី​១១ ផ្លូវ​៥៩៨ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​០៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​នៅ ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ អេង សៀង បាន​សារភាពថា ខ្លួន​ពិតជា​បានរៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ​ពិតមែន ដោយ​ខ្លួន​កុហកថា មាន​ជនជាតិ​ចិន​ត្រូវបាន​បញ្ជា​ទិញ​ឥ​វ៉ាន់ ដូចជា ប្រ​ម៉ាត់​ខ្លាឃ្មុំ​ចំនួន​១២ ក្រពះ​កាំ​ប្រ​ម៉ា​ចំនួន​០៤ ចង្កូមខ្លា​មួយគូ និង​ខ្នាយ​ជ្រូកព្រៃ​មួយគូ ដោយ​ជនរងគ្រោះ​ធ្វើដំណើរ​ពី​ខេត្តព្រៃវែង ឡើងមក​ភ្នំពេញ​តែម្នាក់ឯង​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ម៉ាក Highlander ពណ៌​ខ្មៅ ផលិត​២០០២​។​

​ជនសង្ស័យ​បន្តទៀតថា ខ្លួន​បាន​នាំ​ជនរងគ្រោះ ទៅ​ដី​ឡូ​តិ៍​មួយកន្លែង ហើយ​យក​លែស​ថា រង់ចាំ​ជនជាតិ​ចិន តែ​ពេល​ពួកយើង​បម្រុង​ចេញពី​ដីឡូត៍​នោះ ខ្លួន​ក៏បាន​ដក​កាំភ្លើងខ្លី បាញ់​ជនរងគ្រោះ​ចំនួន​បី​គ្រាប់​ត្រូវចំ​ខ្នង និង​បាញ់​ចំ​លើ​ក្បាល​ចំនួន​០៣ គ្រាប់​ទៀត ហើយ​ទំលាក់​សាកសព​ចេញពី​រថយន្ត​។ អស់​រយៈពេល​ជាង​មួយខែ ពោលគឺ​នៅ​ថ្ងៃទី​៦​តុលា ទើប​ខ្លួន​បាន​យក​រថយន្ត​នោះ ទៅ​បញ្ចាំ​បាន ៩០០០ ដុល្លារ​អាមេរិក​។​

​ជនសង្ស័យ​បាន​សារភាព​ទៀតថា ក្រៅពី​សម្លាប់​សមត្ថកិច្ច​ប៉េអឹម​នេះហើយ ខ្លួន​ក៏​ធ្លាប់បាន​បាញ់សម្លាប់​ជនជាតិ​ចិន​ម្នាក់ ជា​មេការ​នៅ​ក្រុមហ៊ុន​ចុង​ឈី ជា​ក្រុមហ៊ុន​វិនិយោគ​លើដី​សម្បទាន​ដាំ​កៅស៊ូ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដោយសារ​ជនជាតិ​ចិន​នោះ បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង ហើយ​បាន​ដេញ​បុគ្គលិក ដែលជា​មិត្តភក្តិ​ជិតដិត៕cen

Untitled-1

 

 

 

 

 

ជនសង្ស័យ​ឈ្មោះ អេង សៀង ហៅ ៨៥ អាយុ ១៨ ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ចិន នៅ​ក្រុមហ៊ុន​គាន់​ឡុង (cen)