ពលរដ្ឋ​ខ្មែរ​រងគ្រោះ​២០​នាក់ ត្រូវបាន​ជួយសង្គ្រោះនៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2014 ក+ ក-

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២០​នាក់​ត្រូវ បាន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ នេស៊ី​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក​ជួយ សង្គ្រោះ ពី​កណ្តាប់ដៃ​ថៅកែ​ទូក​នេសាទ​ថៃ​។ នេះ​បើតាម លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ តុលា​នេះ​។​

ការជួយ​សង្គ្រោះ​នោះបាន​ធ្វើឡើង​នៅពេលដែល​ទូក​នេសាទ​ថៃ​ដែលមាន ផ្ទុក​កម្មករ​ខ្មែរ​បាន​ចូល​ចត​នៅក្នុង​កំពង់ផែ​ប្រទេស​ឥណ្ឌូនេស៊ី​។ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២០ នាក់​នោះ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​យកទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅលើ​ទូក​នេសាទ ថៃ​។​

​បើតាម​លោក កុយ គួ​ង ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២០​នាក់​នោះ មាន​អាយុ​ចាប់ពី​១៩ ឆ្នាំ ដល់​៣៤ ឆ្នាំ និង មាន​ស្រុកកំណើត​នៅក្នុង​ខេត្តសៀមរាប បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និង ខេត្តក្រចេះ​។ គួរ​ជំរាបជូន​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ស្ថានទូត​កម្ពុជា​នៅឯ​បរទេស​បាន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ខ្មែរ​ដែល រងគ្រោះ​ព្រោះ​ចាញ់បោក​មេខ្យល់​យកទៅលក់​កម្លាំង​ពលកម្ម​នៅឯ​ក្រៅប្រទេស​នោះ​។ កន្លងមក ក្រសួងការបរទេស​ក​ម្ពុ​ជាតា​មរយៈ​ស្ថានទូត​តាំងទី​នៅក្រៅ​ប្រទេស ធ្លាប់បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​មិនតិច​ទេ​ដែល​បាន​រងគ្រោះ​នៅក្នុង ប្រទេស​ចិន ថៃ និង ម៉ាឡេស៊ី​ជាដើម​នោះ​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ ២០១៤ ស្ត្រី​ខ្មែរ​រងគ្រោះ​ពីរ​នាក់​នៅក្នុង​ប្រទេស​ចិន បាន​វិលត្រឡប់​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន រួមសហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយសង្គ្រោះ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ស្ត្រី​ខ្មែរ​ទាំងពីរ​នាក់​នេះ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅឯ ប្រទេស​ចិន​។​

​ដោយឡែក ចំពោះ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដែល​ទើប​ជួយ​សង្គ្រោះបាន​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី​ទាំង​២០​នាក់​នោះ កំពុង​ត្រូវបាន​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ពិនិត្យ​សុខភាព​មុន​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា វិញ​។

លោក កុយ គួ​ង បាន​បញ្ជាក់ថា សុខភាព​ពលរដ្ឋ​ខ្មែរ​ទាំងនោះ មាន​ស្ថាន​ភាពល្អ​ធម្មតា​ទេ ប៉ុន្តែ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ត្រូវធ្វើ​ការពិនិត្យ​សុខភាព ពួកគេ ដើម្បី​បញ្ជាក់ថា ពួកគេ​អាចធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មកកាន់​ប្រទេស កម្ពុជា​បាន​ដោយ​មិនមាន​បញ្ហា​។ យ៉ាងណាក៏ដោយ លោក​កុយ កួង មិនបាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង​២០ នាក់​នោះ នឹង​មកដល់​ប្រ​ទេ​កម្ពុជា​នៅពេលណា​នៅឡើយ​នោះទេ​៕​ប្រភព​៖©rfi

Untitled-1ពលករ​ខ្មែរ​រៀប​ចាក​ចេញទៅ​ធ្វើការ​នៅ​បរទេស​