តារា​កំប្លែង​នាង អ៊ី​ត ផ្ទុះ​រឿង​លែង​ប្តី​ជា​គ្រូបង្រៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 February, 2016 ក+ ក-

 

​ដោយ​៖​រតនា​

​ភ្នំពេញ ៖ ប្រភព​ទម្លាយ​ចេញពី​ស្រុកកំណើត​នា​ជើងភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា តារា​កំប្លែង​ស្រី ប្រចាំ​ក្រុម​ពែ​កមី អ្នកស្រី សេន ចិន្តា ហៅ អ៊ី​ត បានសម្រេច​ចិត្ត​លែង​ប្តី​កម្សត់កម្រ​ជា​គ្រូបង្រៀន​នោះ​បាត់ទៅហើយ​ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ​។

អ្នកភូមិ​ត្រាច​កុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា តារា​ស្រី​រូបនេះ​បានសម្រេច​ចិត្ត​លែងលះ​ស្វាមី​ដែលមាន​បុខរ​បរជា​គ្រួ​បង្រៀន​ហើយ​ក្រោយពី​លេចចេញ​រឿងរ៉ាវ​ទំនាស់​ក្នុង​គ្រួសារ​ជាច្រើន​ខែ​កន្លងមកហើយ​នោះ​។ អ្នកជិតខាង​នាង​លើកឡើងថា រឿងរ៉ាវ​ដែល​នាំ​ឲ្យ​គ្រួសារ​នាង​ឈានដល់​ថ្ងៃ​បែកបាក់​នេះ​នៅក្រោយពេល​នាង​បានដាក់​លក្ខខណ្ឌ​ឲ្យ​ស្វាមី​បញ្ចប់​ការដើរ​ហើរ​យប់​ព្រលប់​ច្រើនគ្រា​ដែល​នាង​មិន​នៅផ្ទះ ដែល​ធ្វើ​ឲ្យ​ស្វាមី​នាង​មិន​សប្បាយចិត្ត និង​បង្កើតបានជា​ភាព​តានតឹង​ក្នុង​គ្រួសារ​ឈានដល់​ការលែង​លះ​បញ្ចប់ជីវិត​ជា​ប្តី​ប្រពន្ធ​។

តារា​កំប្លែង​ស្រី​សំបូរ​វោហារ​រូបនេះ​សុំ​មិន​បញ្ជាក់​ជុំវិញ​ជម្លោះ​ក្នុង​គ្រួសារ ហើយ​នាង​នឹង​បកស្រាយ​បញ្ជាក់​ជាថ្មី​នៅពេល​ក្រោយ​។ នាង​ចង់​ឲ្យ​ពេលវេលា​ជា​អ្នកកំណត់​ទៅ​ចុះ​ថា​រឿងនេះ​វា​នឹង​ទៅជា​យ៉ាងណា​។
​ប្រភពពី​អ្នកភូមិ​បាន​លើកឡើងថា ពេលនេះ​កូនស្រី​តែមួយ​វ័យ​១៣​ឆ្នាំ​នោះបាន​នឹង​កំពុង​រស់នៅ​ជាមួយ​ជីដូន​ជីតា ដែលជា​ម្តាយ​ឪពុក​របស់​នាង​អ៊ី​ត ហើយ​ស្វាមី​នាង​ក៏​ចេញទៅ​នៅផ្ទះ​ផ្សេង​ផងដែរ​។

​គេ​មិនទាន់​ដឹង​លម្អិត​នៅឡើយ​ទេ​ថា​តើ​ទ្រព្យសម្បត្តិ​អ្វីខ្លះ​ដែល​ស្វាមី និង​នាង​ទទួលបាន​ក្រោយពេល​លែងលះ​។​ប៉ុន្តែ​ក្រោយពេល​លែងលះ​នាង​អ៊ី​ត ហាក់​ហ៊ឺហា​ជាមុន​ជាមួយនឹង​រថយន្ត​ទំនើប និង​សម្រស់​កាន់តែ​ស្រស់ស្អាត​ជាមុន​ច្រើន​៕

1add 2add 3add