ដោយះបញ្ញា
ភ្នំពេញះព្រះតេជគុណ ព្រះនាម ចាន់ វិសាល ព្រះជន្ម ៣១វស្សា គង់នៅកុដិលេខ១៣ នៅវត្តមហាមន្ត្រី បានប្រកាសបរិចាគសរីរាងរួមមានប្រម៉ាត់ ក្រលៀន និងអវះយវះ ផ្សេងៗទៀតរបស់ព្រះអង្គប្រគល់ទៅអោយអ្នកជំងឺ ឬមន្ទីរពេទ្យណាដែលត្រូវការ។នេះចាត់ទុកជាលើកទី១ហើយដែលព្រះសង្ឃខ្មែរមួយអង្គរបានសម្រេចបរិចាគអវះយវះខ្លួនប្រគល់អោយទៅអ្នកជំងឺដែលត្រូវការ ។
ការប្រកាសរបស់ព្រះ អង្គបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយមានពុទ្ធិបរិស័ទ និងញាតិញោមរបស់ប្រះអង្គ ប្រមាណជា២០០នាក់ បន្ទាប់ពីដឹងថាព្រះអង្គផ្ទាល់មានជំងឺមហារីក ដល់ដំណាក់ការចុងក្រោយ ។
ព្រះតេជគុណ ព្រះនាម ចាន់ វិសាលបានមានថេរដីកា ទៅកាន់ពុទ្ធបរិស័ទដោយព្រះអង្គ ប្រកាសបរិចាគ សរីរាង អវះយវះ របស់ព្រះអង្គទាំងអស់ដល់ពុទ្ធិបរិស័ទ និងញាតិញោម និងអ្នកជំងឺ ឬមន្ទីរពេទ្យណាដែលដែលត្រូវការនៅពេលព្រះអង្គសុគតទៅ ដើម្បីយកអវះយវះរបស់ព្រះអង្គទៅព្យាបាលអ្នកជំងឺ។
ព្រះអង្គបញ្ជាក់ឲ្យដឹងថា ព្រះអង្គមានជំងឺមហារីកឆ្អឹងធ្លាប់ទៅព្យាបាលនៅប្រទេសថៃជាច្រើនលើកនិងកាត់ជើងចំនួន៦ដង ហើយ ក្រុមគ្រូពេទ្យ បានអនុញ្ញាតអោយព្រះអង្គត្រឡប់មកប្រទេសវិញ ដោយគេអះអាងថាជំងឺព្រះអង្គដល់ដំណាក់កាលចុងក្រោយហើយនៅពេលនេះព្រះអង្គមានការឈឺចុកចាប់ដោយសារជំងឺមហារីកធ្វើទុក្ខ ។ព្រះអង្គបានបញ្ជាក់ថានៅពេលនេះព្រះអង្គនៅអាចនិយាយបាន ព្រះអង្គសូមផ្តាំនិងអំពាវនាវដល់ពុទ្ធបរិស័ទ របស់ព្រះអង្គថា ក្រោយពេលសុគតទៅ រាល់ដងខ្លួន សរីរាង្គ អវះយវះ និងគ្រឿងក្នុងទាំងអស់ ព្រះអង្គប្រកាស បរិចាគអោយអ្នកជំងឺ ឬមន្ទីរពេទ្យណាដែលត្រូវការសម្រាប់សង្គ្រោះជីវិតមនុស្ស។
ឧបាសិកា វិភុក ដែលបានចូលរួមស្តាប់ថេរដីកាចុងក្រោយរបស់ព្រះអង្គរ បានសម្តែងក្តីរន្ធត់ និងសង្វែគយ៉ាងខ្លាំង ដោយលោកយាយមានប្រសាសន៏ថា ព្រះអង្គ បានបួសរៀនអស់ជាច្រើនឆ្នាំមកហើយ មានចរិកស្លូតបួត ព្រះអង្គធ្លាប់បានដឹកនាំពុទ្ធ័បរិស័ទ ចូលរួមកសាង ទីអារាម និងបដិមា ជាច្រើននៅតាមបណ្តាវត្តនានានៅទូទាំងប្រទេស មិនគួរណាព្រះអង្គមានជំងឺកាចសាហាវ ព្យាបាលមិនជាបែបនេះសោះ ។ពួកគាត់មានការសោកស្តាយយ៉ាងខ្លាំង នៅពេលឮសំដីចុងក្រោយរបស់ព្រះអង្គដែលសម្រេចបរិចាគអវះយវះរបស់ព្រះអង្គទៅអោយមនុស្សដែលត្រូវការ ៕