បញ្ជូនជនបរទេសនៅ​កម្ពុជា​ខុស​ច្បាប់​១៨នាក់ ទៅ​កាន់​ប្រទេស​ដើម​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន ១៨នាក់ ក្នុងនេាះស្រី០២នាក់  នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការបណ្តេញ​ចេញពីប្រទេសកម្ពុជា​ទៅកាន់ប្រទេសដើ​មរបស់ខ្លួនវិញ តាមច្រកក្អម​សំណរ ។  ការបណ្តេញជនជាតិ​វៀតណាមនៅពេលនេះធ្វើឡើងក្រោមវត្ត​មានលោកឧត្តមសេនីយ៍ត្រីស្រេង សុខា អនុប្រធាន​នាយកដ្ឋាន​សើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ប្រព្រឹត្តិទៅនៅទីតាំងអគ្គនាយក​ដ្ឋានអន្តោប្រវេស៍ ទល់មុខព្រលានយន្តហេាះ​ភ្នំពេញអន្តរជាតិ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក​ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន បានមានប្រ​សាសន៍អោយដឹងថា ជនជាតិវៀត​ណាម ទាំង ១៨នាក់ ដែលសមត្ថកិច្ច​យើងធ្វើការបណ្តេញចេញ​នៅពេលនេះ គឺ  សមត្ថកិច្ចធ្វើការ​ឃាត់ខ្លួន នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ និងខេត្តបាត់​ដំបង កាលពីពេល​កន្លងទៅ បន្ទាប់ពីពួកគេចូល​មករស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់អន្តោវប្រវេសន៍​របស់ប្រទេសកម្ពុជា ។

ក្នុងឱកាសខាងលើ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា  ជនជាតិវៀតណាមដែល​ចូលមករស់នៅ និងធ្វើការដោយ​ខុសច្បាប់ គឺភាគ​ច្រើនពួកគេចូលមក​តាម​ច្រក​ព្រំុដែនតូចៗ ដោយពួកគេបាន​សូកប៉ាន់លុយទៅអោយមន្ត្រី​ប្រចាំការនៅគោល​ដៅនេាះ​បន្តិច​បន្តួច រួចធ្វើដំណើរ​ដោយជិះម៉ូតូឌុបចូលទៅ​រស់នៅតាម​បណ្តាខេត្ត​នានា ជាពិសេសក្នុង​រាជធានីភ្នំពេញ ដោយមិនមានច្បាប់ទម្លាប់​ត្រឹមត្រូវ​អ្វីទាំងអស់ ទាំងច្បាប់រស់​នៅក្នុងស្រុកខ្មែរ និងច្បាប់​អនុញ្ញាតិការងារ  ។

លោក ស្រេង សុខា  បានមានប្រសាសន៍អំពាវនាវដល់បងប្អូនជាជនបរទេស​ទាំងអស់​មិនថា​ជាជនជាតិវៀតណាម ឬជនជាតិសាសន៍​ឡើយ គឺមុនពេលបង​ប្អូនចូល​មក​រស់នៅក្នុងកម្ពុជា សូមមេត្តា​បំពេញ​បែបបទអោយបាន​ត្រឹមត្រូវ​តាមលក្ខខណ្ឌ​ដែលច្បាប់​បាន​កំណត់​ជៀសវៀងការលប​លួចចូលមក​រស់នៅ និងធ្វើការ​ដោយខុសច្បាប់ បំពាន​នឹង​ច្បាប់របស់ប្រទេស​ដើម ដែល​ជា​ម្ចាស់ ។ ក្នុងនេាះលោកបានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានមិត្ត​ភាពល្អ និងរក្សាទំនាក់​បានទំនាក់ទំនង​នយោបាយ​រាប់អាន​ស្រលាញ់គ្នា​ជាបងប្អូនដដែល ។ ហើយកម្ពុជាក៏មិនមាន​ចេតនាបណ្តេញបងប្អូនចេញ​ដែរ តែសំុអោយ​បងប្អូនត្រូវបំពេញឯកសារអោយ​បាន​គ្រប់គ្រាន់សិនមុន​ពេលចូលមករស់នៅ ។

សូមបញ្ជាក់ថា គិតចាប់ពីដើមខែមករា ឆ្នាំ២០១៦ មកទល់ដើម​ខែ​មិនា ឆ្នាំ២០១៦ ដដែលនេះ នាយកដ្ឋាន​សើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញ​ជនជាតិ​បរទេស​ចេញពីកម្ពុជាចំនួន ៥០២នាក់ ស្មើរនឹង៥២សញ្ជាត្តិ ស្រី១១២នាក់ ក្នុងនេាះវៀតណាមមានចំនួន៥៦៩នាក់ ស្រី៤៣៩នាក់ ៕

IMG-20160301-WA0013 IMG-20160301-WA0014 IMG-20160301-WA0015 IMG-20160301-WA0016