លោក កឹម សុខា មានរឿងអាស្រូវ​ស្នេហា ជាមួយស្រីក្មេង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2016 ក+ ក-

 

ដោ​យ៖ខេមរា​

ភ្នំ​ពេ​ញ៖តាំងពី​យប់​ថ្ងៃទី​២៩ ខែ​កុ​ម្ភៈ រហូតដល់​ថ្ងៃទី ១ ខែមីនា ឆ្នាំ​២០១៦ បណ្ដាញហ្វេសប៊ុក និងសារព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ព្រោងព្រាត ពិសេស​វិទ្យុ អេ​ប៊ី​ស៊ី បាន​ផ្សាយ​បន្ត​ផ្ទាល់​ពេញ​មួយ​ព្រឹក​ទាក់ទង​ទៅនឹង​រឿង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយ​នារីវ័យក្មេង​ម្នាក់​អាយុស្របាលនឹងចៅរបស់លោកដែល​អះអាងជាសាធារណៈថា​ជា​ស្រី​កំណាន់​របស់លោក​។ មកដល់ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​ពីលោក កឹម សុខា ថា​យ៉ាងណា​នៅឡើយ​ទេ។​

​ទោះជា​មានការ​លើកឡើង រួម​នឹង​ការដកស្រង់​សំដី​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា និង​នារី​ម្នាក់​នោះ ត្រូវបាន​គេ​គិតថា តើ​ជា​ការពិត ឬ​ជាការ​ប្រឌិត ព្រោះថា អាថ៌កំបាំង​ទាំងឡាយ​បើ​អ្នក​ក្នុង​សម្ព័នភាព​មិន​ទម្លាយ​ចេញ​ទេនោះ គឺ​គ្មាន​នរណា​អាច​ដឹង​បានឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ ការ​ប្រឌិត ឬ​មិន​ប្រឌិត​ក៏​អាស្រ័យទៅលើ​ការបកស្រាយ​ដែល​អាច​ទទួលយកបាន​ដែរ ប៉ុន្តែ​ទាំង លោក កឹម សុខា ខ្លួនឯង និង​មន្ត្រី​អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន រួមទាំង​សាច់ញាតិ​របស់លោក​ផង ដែល​រហូតមកដល់​ព្រលប់​ថ្ងៃទី​១ ខែមីនា នេះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់មាន​ការបកស្រាយ​បំភ្លឺ ជុំវិញ​ការទម្លាយ​រឿងអាស្រូវ​ស្នេហា ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) នោះ​នៅឡើយ​ទេ​។​

​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​នៅ​ថ្ងៃទី​១ ខែមីនា នេះ​បាន​ផ្សព្វផ្សាយ​ថា បាន​ព្យាយាម​ទាក់ទង​ទៅ​លោក កឹម សុខា​2 ដែរ​ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បិទ​ទូរស័ព្ទ បន្ទាប់ពី​អ្នកយកព័ត៌មាន​សួរ​សំណួរ​ពី​រឿង លោក កឹម សុខា ហើយ​មនុស្ស​មួយចំនួនទៀត​ដូចជា​អ្នកនាំពាក្យ​គណបក្ស​នេះ និង​កូនស្រី​របស់ លោក កឹម សុខា ផ្ទាល់ ក៏​មិនអាច​ទាក់ទង​បានដែរ​។​

​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា ម៉ុ​ន ស្រី (Mon Srey) បាន បង្ហោះ​ឃ្លី​ប​សំឡេង​សន្ទនា​ជាមួយ លោក កឹម សុខា ដែល​ថត​ចេញពី​ទូរស័ព្ទ ដោយនិយាយ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា ការសួរសុខទុក្ខ និង​និយាយ​អំពី​ការទិញ​សំបុត្រ​យន្តហោះ​ចេញទៅ​ក្រៅប្រទេស ជាដើម​។​

​នៅក្នុង​ខ្សែអាត់​សំឡេង នារី​ម្នាក់​នោះបាន​ព្យាយាម​និយាយ​បដិសេធ​ជាមួយ​លោក កឹម សុខា ថា នាង​មិនបាន​ទម្លាយ​សារ​អាថ៌កំបាំង​ពី​ទំនាក់ទំនង​ជាមួយ​លោក និង​បង្ហោះ​ផ្សព្វផ្សាយ​នោះទេ ប៉ុន្តែ​ជា​ចម្ងល់​ដល់​សាធារណជន​នោះ គឺ​នាង​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​វាយប្រហារ​ទៅ លោក កឹម សុខា ថា​នាង​បាន​បង្ហោះ​រឿងរ៉ាវ​ពិត​ទាក់ទង​ស្នេហា​ជាមួយ លោក កឹម សុខា ហើយ​នាង​កាន់តែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ លោក កឹម សុខា បាន​ទូរស័ព្ទ​មក​ស្ដីបន្ទោស​នាង និង​ហាម​នាង​មិន​ឲ្យ​និយាយ​អ្វី​តទៅទៀត​។​

បន្ទាប់ពី​ព័ត៌មាន​នេះ​បានកើតឡើង មានការ​បង្ហាញ​ទស្ស​នះ​ផ្ទុយ​ជាច្រើន ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ នារី​វ័យក្មេង​ដែល​ក្លាហានក្នុងការទម្លាយ​ព័ត៌មាន​នេះ​ ទំនងជានាងធ្លាប់បានស្គាល់ចិត្តស្គាល់ថ្លើមលោក កឹម សុខា​​ ច្បាស់លាស់ណាស់ ហើយមិនអាចអត់ធ្មត់បាន ទើបទីបំផុតនាងត្រូវតែទម្លាយអាថ៌កំបាំងស្នេហានេះជា
សាធារណះប្រហែលជាដោយសារលោក កឹម ​សុខា គេចវេសមិនទទួលខុសត្រូវ។

​គេ​នៅ​ចាំបាន​ថា កន្លងមកលោក កឹម សុខា ត្រូវបាន​ស្ត្រី​ម្នាក់​អះអាងថា ជា​ប្រពន្ធចុង​របស់លោក​ហើយ​បាន​ចេញមុខ​ឲ្យ​លោកទទួលខុសត្រូវ​ចំពោះ​ចំណងស្នេហា​ ប៉ុន្តែ​លោក កឹម សុខា បាន​ព្យាយាម​ច្រើនលើកច្រើនសា​ក្នុងការ​គេចវេស​ពី​ស្ត្រី​រូបនោះ ដែលមាន​ពេលខ្លះ​លោក​បានអនុញ្ញាត​ឲ្យ​កង​អង្គរក្ស​ប្រើ​ហិង្សា​ដើម្បី​ទប់ស្កាត់​ជំនួប​ជាមួយ​ស្ត្រី​រូបនោះ​ទៀតផង ។បើ​ដូច្នេះ​ទេ លោក កឹម សុខា អាច​ចាត់ទុកថា​ជា​តារានយោបាយ​ជាប់ចំណាត់ថ្នាក់ខ្ពស់​ក្នុង​រឿ​អាស្រូវស្នេហា​ច្រើនជាងគេ​នៅ​កម្ពុជា​៕

1aee11aee21aee3