ភ្នំពេញ៖កញ្ញា ធី សុវណ្ណថា នៅល្ងាចថ្ងៃទី០១ ខែមីនា ម្សិលម៉ិញនេះ បានដាក់ពាក្យបណ្ដឹងជាផ្លូវការនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសារសម្លេងបរិហាកេរ្តិ៍នាងដោយលោក កឹម សុខា ។
ពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បានបង្ហាញថា ខ្លឹមសារក្នុងខ្សែអាត់សំឡេងនោះ (ខ្សៃអាត់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា និងយុវតីម្នាក់) មានចរិតជាការមួលបង្កាច់ និងជាការបំផ្លើសការពិតទាំងស្រុង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់រូបនាង(ធី សុវណ្ណថា)។
គួររំឭកថា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍(ឈ្មោះស្រីមុំ) របស់លោក កឹម សុខា បានទម្លាយរឿងលួចលាក់ស្នេហាជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្ត្រីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយទាក់ទិននឹងកញ្ញា ធី សុវណ្ណថា។
ដោយសារមូលហេតុនេះ ទើបកញ្ញា ធី សុវណ្ណថា បានសម្រេចដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ទាក់ទិននឹងការបរិហារកេរ្តិ៍ចំពោះរូបនាង។
ខាងក្រោមនេះ ជាខ្លឹមសារបណ្តឹងទាំងស្រុងះ