ព្រះសង្ឃ​គង់នៅ​វត្ត​ស្ទឹងមានជ័យ​វាយតប់​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2014 ក+ ក-

​ភ្នំពេញ​៖ អ​ធី​ករ​នៅ​វត្ត​ស្ទឹងមានជ័យ​បង្ក​ឲ្យ​ព្រះសង្ឃ​វាយតប់​គ្នា បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី ២៣ ខែតុលា នៅក្នុង​បរិវេណ​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៣ ខែតុលា ព្រះសង្ឃ​ព្រះនាម សឺ​ន ហាយ បាន​ត្រឡប់​មកពី​ចូលរួម​ដង្ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​រំលឹក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ក្នុង​ទីក្រុង​ភ្នំពេញ​មក​នោះ បាន​យក​ម៉ូតូ​របស់​និស្សិត​ក្នុង​វត្ត​រៀន​ជិះ​នៅក្នុង​បរិវេណ​វត្ត​ខុស ទៅនឹង​វិន័យ​សង្ឃ​។ ខណៈដែល​ព្រះសង្ឃ សឺ​ន ហាយ កំពុងតែ​រៀន​បើកបរ​ម៉ូតូ​ក្នុង​បរិវេណ​វត្ត​នោះ អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ធូ ធី​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​តែងតែ​អង្គុយចាំ​ម៉ូយ​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​បាន​ស្រែក​ឃាត់​ទៅ​ព្រះសង្ឃ​សឺ​ន ហាយ កុំ​ឲ្យ​រៀន​ជិះ​ម៉ូតូ​ក្នុងនាម​ជា​សង្ឃ​គ្រង​ស្បង់​នាំ​ឲ្យ​ខុស​ទៅ​វិន័យ​សង្ឃ បើ​ចង់​រៀន​ជិះ​ចាំ​លា​សិក្ខាបទ​សិន​។​

​ប្រភពបន្តថា បន្ទាប់ពី​រឿងហេតុ​នេះ​កើតឡើង​ព្រះចៅអធិការ​វត្ត​ស្ទឹងមានជ័យ​ក៏បាន​និមន្ត​ព្រះសង្ឃ សឺ​ន ហាយ ឲ្យ​ឡើងទៅ​ព្រះវិហារ​ដើម្បី​ទូលថ្វាយ​នូវ​កំហុសឆ្គង​ក្នុង​វិន័យ​សង្ឃ​។ ប៉ុន្តែ​នៅវេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​២៤ ខែតុលា ក៏​ស្រាប់​តែមាន​ព្រះសង្ឃ​និមន្ត​មកពី​វត្ត​សាមគ្គី​រង្សី និង មាន​វត្តមាន​ព្រះសង្ឃ​ព្រះនាម សឺ​ន ហាយ និមន្ត​មកជា​មួយ​បានមក​ស្រែក​ឡូឡា​រកមុខ​ឈ្មោះ ធូ ធី​ម ដែលជា​អ្នករត់ម៉ូតូឌុប​ឲ្យ​មកជួប​ដើម្បី​ដោះស្រាយ​។ ពេល​ជួបគ្នា​នោះ​ពុំបាន​និយាយ​សម្របសម្រួល​រកហេតុ​ផល​សមរម្យ​ឡើយ​គឺ​បង្កជម្លោះ​រហូតដល់​ស្ទុះ​មក​វាយ​អ្នករត់ម៉ូតូឌុប​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។ ក្នុង​នោះគេ​បានឃើញ​អ្នករត់ម៉ូតូឌុប​ដែលមាន​មាឌធំ​បាន​ការពារ​ខ្លួន ពេល​ឃើញ​ព្រះសង្ឃ​ព្រះនាម សឺ​ន ហាយ ស្ទុះ​មករក​វាយ រួច​ក៏​ចាប់​លើក​បី​គ្រវីគ្រវាត់​មិនដឹង​ជា​ប៉ះ​នឹង​ដំបង​ជន​ណាមួយ​ទើប​បណ្តាល​ឲ្យ​ព្រះសង្ឃ​សឺ​ន ហាយ បាន​រងរបួស​ព្រោះ​មុន​ស្ស​ម្នា​ច្រើន​កុះករ​។​

ប្រភព​បន្តថា ការប៉ះទង្គិច​គ្នា​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ចុះទៅ​អន្តរាគមន៍ ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ធ្ងន់ធ្ងរ​ដោយបាន​បញ្ចៀស​ឲ្យ​ភាគី​ទំនាស់​ដាក់ពាក្យ​ប្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ទៅតាម​ដំណើររឿង​ដើម្បី​បន្ធូរ​កំហឹង​ទាំងសងខា​៕

Untitled-1សង្ឃរងគ្រោះ​ Untitled-1