ខេត្តពោធិ៍សាត់៖រថយន្តបទល្មើសព្រៃឈើអស់ចំនួន២៧គ្រឿងដែលកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបនិងដកហូតបានកាលពីពេលកន្លងទៅយកមករក្សាទុកក្នុងទីស្នាក់ការរដ្ឋបាលព្រៃក្រវាញ ត្រូវបានភ្លើងឆេះអស់ទាំងស្រុងដោយសារភ្លើងឆេះព្រៃឆ្លងតាមប្រហោងសត្វកាយ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ស្ថិតនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមប្រមន្ត្រីសាលាស្រុកភ្នំក្រវាញ បានឲ្យដឹងថា មានករណីភ្លើងឆេះព្រៃ ហើយក៏ស្រាប់តែរីករាលដាល បណ្តាលអោយឆេះរថយន្តបទល្មើសព្រៃឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាប និងដកហូតបានកាលពីពេលកន្លងទៅអស់ចំនួន២៧គ្រឿង។ ប្រភពបញ្ជាក់ថា ករណីភ្លើងឆេះព្រៃរហូតរាលដាលបណ្តាលឲ្យឆេះរថយន្តចំនួន២៧គ្រឿង និងឈើមួយចំនួននេះ ដោយសារភ្លើងឆ្លងតាមប្រហោងសត្វកាយនៅជ្រុងខាងលិច នៃទីស្នាក់ការ។
យ៉ាងណាក៏ដោយក្រោយកើតហេតុ និងមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច និងមន្ត្រីនៅទីស្នាក់មួយនេះ ក៏ជួយអន្តរាគមន៍ផងដែរ តែមិនអាចជួយបាន៕