ក្រុម​ឧទ្ទាម​តា​លី​បង់​អះអាងថា ករណី​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង Lahore ជា​ទង្វើ​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

​ប៉ា​គី​ស្ថាន​៖​បក្ខពួក​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ចេញមុខ​ទទួលស្គាល់ថា ការវាយប្រហារ​នៅក្បែរ​សួន​សាធារណៈ​ក្នុង​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស ៦៥​នាក់​ស្លាប់ និង​ជិត ៣០០​នាក់​រងរបួស​។​
​បុរស​ម្នាក់​ឈ្មោះ Ehsanullah Ehsan ជា​អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម Jamaat-ul-Ahrar ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុម​ឧទ្ទាម​តា​លី​បង់ និង ISIS បាន​ចេញមុខ​ទទួលស្គាល់ថា ករណី​វាយប្រហារ​នៅក្នុង​ទីក្រុង Lahore គឺជា​ទង្វើ​របស់​ពួកគេ ដោយ​គោលដៅ​ធំ​គឺ​ពួក​កាន់សាសនា​គ្រិស្ត​។​
​គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​៦ និង​៤០​នាទី​ល្ងាច ម៉ោង​នៅ​ប៉ា​គី​ស្ថាន ថ្ងៃទី​២៧ ខែមីនា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​សួន Gulshan-e-Iqbal Park ក្នុង Lahore ប្រទេស​ប៉ា​គី​ស្ថាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦៥​នាក់ និង​របួស​ជាង​២៨០​នាក់ ក្នុងនោះ​អ្នកស្លាប់ និង​របួស​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​៕

fn-2016-03-27-23-13-38-1