មនុស្ស​១០​នាក់​បាន​រងរបួស និង​ស្លាប់​ក្នុង​ហេតុការណ៍​រថយន្ត​កុងតឺន័រ​បុក​រះ​រថយន្ត​៥​គ្រឿង​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2014 ក+ ក-

ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​បុក​រះ​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​ដែល​យ៉ាងហោចណាស់​មាន​អ្នកដំណើរ​ប្រមាណ​ជាង​១០​នាក់ បាន​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​ក្នុងនោះ​មាន​ជនរងគ្រោះ​ពីរ​នាក់​បាន​កៀប​ជាប់​ក្នុង​រថយន្ត និង​មួយចំនួនទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង ១០​នាទី​យប់ ថ្ងៃទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤ នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ហេតុការណ៍​នេះ​គឺ​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បុក​រះ​រថយន្ត​ចំនួន​៤​គ្រឿង និង​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​មនុស្ស​ប្រមាណ​ជាង​១០​នាក់ ស្លាប់​និង​រងរបួស​ធ្ងន់​-​ស្រាល ដោយ​ក្នុងនោះ​ពីរ​នាក់​កៀប​ជាប់​ក្នុង​រថយន្ត និង ជនរងគ្រោះ​មួយចំនួនទៀត​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត និង​ម៉ូតូ​ទាំងអស់​រង​ការខូចខាត​យ៉ាងដំណំ​។​

គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ ព្រោះ​ពេលនេះ​សមត្ថកិច្ច​កំពុងតែ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​៕

Untitled-1

 

 

 

Untitled-1