លោក ញ៉ែម សុ​ផន ទាហាន​ភូមិភាគ​ទូរស័ព្ទ​គំរាម​សម្លាប់​ភ្នា​ក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

 

​កំពង់ធំ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈដែល​ម​ន្ត្រី​យោធា​ឋានៈវរៈសេនីយត្រីម្នាក់ឈ្មោះ ញ៉ែម សុ​ផន ហៅ អ៊ូ តាន់ បានខ​ល​ចូល​ទូរស័ព្ទ​គំរាម​សម្លាប់​លោក ប៊ុន រិទ្ធី ភ្នាក់ងារ​ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​កំពង់ធំ ដោយ​អួតខ្លួន​ថា​ជា​អធិការកិច្ច​ក្រសួងមហាផ្ទៃ ហើយ​ដាក់​នាម​ខ្លួនឯង​ថា មហាមេឃ​។ ករណី​ការ​គំរាម​សម្លាប់​ភ្នាក់ងារ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន កំពុងតែ​បើក​ករណី​ស្រាវជ្រាវ​ជាបន្ទាន់ ។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៊ុន រិទ្ធី នៅវេលា​ម៉ោង ២១៖៤៣​នាទី​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ខណៈដែល​លោក ចុះ​យក​ព័ត៌មាន​ពី​ករណី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ស្រាប់​តែមាន​ទូរស័ព្ទ​ខ​ល​ចូលមក ហើយ​បាន​ហៅ​ឲ្យ​លោក មកជួប​លោក​មហាមេឃ​នៅ​ផ្លូវ​គំរូ​ស្រុក​សណ្តាន់​តែ​លោក​ប៊ុន រិទ្ធី មិន​ព្រមទៅ​ជួប ក្រោយមក​លោក មហាមេឃ បាន​និយាយថា ស៊ូស្លាប់​ក្នុង​សមរភូមិ​មែន​ទេ​ឥលូវ​នេះ​មាន​ផ្លូវ​២​ឲ្យ​រើស ទី​១ នៅ​ស្លាប់ មករ​ស់ រើសយក​មួយណា តាមរយៈ​លេខ​ទូរស័ព្ទ ០១២***៣៣៩ សូមបញ្ជាក់ថា កា​ស៊ើបអង្កេត​ឈាន មកដល់​ថ្ងៃនេះ​ទើប​បានដឹង​ច្បាស់ការ​ថា បុគ្គល​ដែល​បាន​គំរាម​សម្លាប់​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ គឺ​លោក វរៈសេនីយ៍ត្រី ញ៉ែម សុ​ផន ហៅ អ៊ូ តាន់ អង្គភាព​ទាហាន​ភូមិភាគ ។​

​លោក ញ៉ែម សុ​ផន ដែ​ល៊​រង​កា​ចោទប្រកាន់​ពី​ការ​គំរាម​សម្លាប់​អ្នកយក ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​កាលពី​រសៀល​ថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ៕     (​រូប ៖​ញ៉ែម សុ​ផន​)

a111222