ចំណូលពន្ធដារប្រចាំខែតុលាប្រមូល បានចំនួន ៣៣០.៩១១លានរៀល
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធ ផលប្រមូលចំណូលពន្ធប្រចាំ ខែ តុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ វិច្ឆិកាខែ ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គនាយក ដ្ឋានពន្ធដារក្នុងខែតុលារ ឆ្នាំ២០១៤នេះ បានប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិ ចំនួន ៣៣០.៩១១លានរៀល គិតជាប្រាក់ដុល្លារស្មើនឹង៨២,៧៣លានដុល្លារ ដែលចំណូលនេះ មានការកើនឡើងជាងខែកញ្ញា ឆ្នាំ២០១៤ ស្មើនឹង២,៨៥% ៕
កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៤