លោកជំទាវ ផ្តល់ប្រាក់ ២០០០ ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​កាកបាទ ក្រហម ផ្តល់ ២០០០ ដុល្លារ ដល់​ម្ចាស់​ឡាន​តាក់ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

ភ្នំពេញ​:លោកស្រី សម មុ​នី្ន​កា រដ្ឋលេខា ធិការក្រសួងទេសចរណ៍ បានផ្តល់​ថវិកា ២០០០ ដុល្លារ ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​។ ថវិកា​នោះ ស្ថិតក្នុង​ចំណោម​ថវិកា ៤០០០ ដុល្លារ ដែល​លោកស្រី សម មុ​នី្ន​កា ទទួលបាន​ពី​ការបង់​ជំងឺ​ចិត្ត ពី​អ្នក​បើកឡាន​តាក់ស៊ី​ម្នាក់ ភ្នំពេញ​-​រតនគិរី ដែល​លោកស្រី ប្តឹង​ថា ធ្វើ​ឲ្យ​លោកស្រី ភិតភ័យ ដោយសារតែ​ឡាន​តាក់ស៊ី​នោះ ត្រូវ​លោកស្រី ជួល​ជិះ ហើយ​ដាច់​រ៉ូ​ទៀល ខូច​។​

​ការបរិច្ចាគ​ថវិកា ២០០០ ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​១៣​វិច្ឆិកា បន្ទាប់ពី​កាកបាទក្រហមកម្ពុជា បានចេញ​សេចក្តីប្រកាស បដិសេធ​មិន​ទទួលយក​ថវិកា​របស់​លោកស្រី សម មុ​នី្ន​កា ដែល​បានប្រកាសថា នឹង​បរិច្ចាគ​ថវិកា​បានមកពី​សំណង​ជំងឺ​ចិត្ត​នោះ ទៅកាន់​កាកបាទក្រហម​កម្ពុជា​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៤​វិច្ឆិកា​នេះ កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា ២០០០ ដុល្លារ ឲ្យ​ទៅ​ម្ចាស់​រថយន្ត​តាក់ស៊ី ដែល​រង​ការ​ប្តឹងផ្តល់​ពី​លោកស្រី សម មុន្នី​កា​។ ជំនួយ​របស់​កាកបាទ​ក្រហម​នោះ ដើម្បី​ឲ្យ​ម្ចាស់​ឡាន យកទៅ​ជួលជុល​ឡាន​តាក់ស៊ី ដែល​ខូច​នោះ​។​

​ជាការ កត់សម្គាល់ ក្រោយពី​ហ្វេ​ស​ប៊ុ​កបាន​ចុះផ្សាយ​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត ដែល​លោកស្រី សម មុន្នី​កា បាន​ប្តឹង​ទារជំងឺចិត្ត​ពី​អ្នក​បើកឡាន​តាក់ស៊ី​ម្នាក់​នូវ​ទឹកប្រាក់ ៤០០០ ដុល្លារ​រួចមក គឺ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​រៃអង្គាស​ផ្តល់​ថវិកា​ដល់​អ្នកបើក​ឡាន​នោះ​។ ក្នុងនោះ លោក​ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានផ្តល់​ឲ្យ​អ្នក​បើកឡាន​តាក់ស៊ី ៥០០ ដុល្លារ លោក​គឹម​សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ១០០ ដុល្លារ ព្រមទាំង​សប្បុរសជន​ជាច្រើន​នាក់​ផ្សេងទៀត​៕ CEN

Untitled-1
Untitled-1