ស្លាប់​៤​នាក់ របួស​១១​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩​លើក ក្នុងនោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់ ៧​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់ (​ប្រុស​) ។
​ប្រភព​វ​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៩​លើក នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប​ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់​២​នាក់​), ស្រវឹង ២​លើក (​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ៧​នាក់ យប់ ១​នាក់ ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក​, ផ្លូវលំ ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក​, រថយន្ត​ធុន​តូច ៦​គ្រឿង ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន តាកែវ ១​លើក ស្លាប់ ២​នាក់​, ពោធិសាត់ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់​, ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់​, និង​ខេត្តកំពង់ធំ ២​លើក របួស ៣​នាក់ (​ស្រី​២​នាក់​) ។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ២.៣៥៥ គ្រឿង​, អប់រំ ១.០៩៧ គ្រឿង​, ពិន័យ ១.២៥៨ គ្រឿង ៕

339