រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញកម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ២០នាក់ (ស្រី៣នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ ១០នាក់ និងមុខសញ្ញាប្រើប្រាស់ ១០នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ៤២,៣ក្រាម, ៣កញ្ចប់ធំ និង១៣កញ្ចប់តូច កញ្ឆាក្រៀម ១០កញ្ចប់តូច ។
របាយការណ៍ខាងលើបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. រាជធានីភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ស្រី ១នាក់) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង១០កញ្ចប់តូច កញ្ឆាក្រៀម ១០កញ្ចប់តូច, ទី២. កណ្ដាល បង្រា្កប ២ករណី ឃាត់ខ្លួន ៧នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ១កញ្ចប់ធំ និង៣កញ្ចប់តូច, ទី៣. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ២៣,៩ក្រាម និងទី៤. កោះកុង បង្រា្កប ១ករណី ឃាត់ខ្លួន ៨នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ១៨,៤ក្រាម ៕
ឃាត់ខ្លួនមនុស្ស២០នាក់ករណីបង្ក្រាបគ្រឿងញៀនថ្ងៃទី១ឧសភាម្សិលមិញ