គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២​ឧសភា​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួស​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១០​លើក ក្នុងនោះ​យប់ ៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ រងរបួស​ធ្ងន់ ១៣​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ៧​នាក់ (​ប្រុស​)​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១០​លើក​នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ៩​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង​, គោយន្ត ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់​១​នាក់​), ស្រវឹង ១​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់ ១​នាក់​), ប្រជែង​គ្រោះថ្នាក់ ២​លើក ក្នុងនោះ មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ៩​នាក់ យប់ ៤​នាក់​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៣.៦៩៥ គ្រឿង​, អប់រំ ១.៥២២ គ្រឿង​, ពិន័យ ២.១៧៣ គ្រឿង​៕

13133283_1595906824057016_3595804892244783421_n