ករណីរថយន្តបុកម៉ូតូផ្ទុះឆេះស្លាប់២នាក់ របួសស្រាល៤នាក់នៅខណ្ឌមានជ័យ ឃាត់ខ្លួន​បុរស​ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​តៃកុង​រថយន្ត​ម៉ាក​តូ​យូ​តា​កាមរី ហា​ប្រី​តម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ បន្ទាប់ពី​ខ្លួនគេ​បើករថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿងផ្ទុះ​ឆេះ​និង​ស្លាប់​អ្នកជិះ​ម៉ូតូ​២​នាក់​របួស​៤​នាក់​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី យប់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​បណ្តោយ​ផ្លូវ​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​កាមរី​ហា​ប្រី​ត ស្លាក​លេខ​រថយន្ត 2W -6797 និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​ស្មាស់​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BV-6466 ឆេះ​ខ្ទេច​ទាំងស្រុង​ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​វី​វា​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FA2075​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​
​ជនរងគ្រោះ​រហូត​បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ ទី​១/​ឈ្មោះ សុខ ថាំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មក​សំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ទ្រព្យ​ឃុំ​ស្តៅ​កោង​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​និង​ជនរងគ្រោះ​ម្នាក់ទៀត​នៅ​មិនទាន់​ស្គាល​អត្តសញ្ញាណ​នៅឡើយ​ទេ​បច្ចុប្បន្នកំពុង​ដំកល់ទុក​នៅ​វត្ត​សំបួរ​រងចាំ​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ​ក្រោយ​កើតហេតុ​ភ្លាម​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​អស់​ភ្លាមៗ​នោះដែរ​។​
​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បង្ក​ឈ្មោះ វិ​រះ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពុង​សំណាញ់​ឃុំ​កំពុង​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រួម​និង​វត្ថុតាង​ដើម្បី​ចាត់ការ​តាមច្បាប់​៕

image-69