ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៦​លើក ក្នុងនោះ​យប់​១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់ រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ១០​នាក់ (​ប្រុស​) នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​, រថយន្ត​ធុន​តូច​៩​គ្រឿង រថយន្ត​ធុន​ធំ​៦​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង​, ថ្មើរជើង​៣​នាក់ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៩​លើក (​ស្លាប់​៦​នាក់​), ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​៣​លើក (​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក​(​ស្លាប់​ម្នាក់​), បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៦​នាក់ យប់​១២​នាក់​។​
​ជាមួយគ្នានេះ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ម្សិលមិញ សម្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​បាន​រកឃើញ មធ្យោបាយ​ល្មើស ៥,៧៦០ គ្រឿង​, អប់រំ ២,៦១៩ គ្រឿង​, ពិន័យ ៣,១៤១ គ្រឿង​៕
13133283_1595906824057016_3595804892244783421_n