កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន​ជាង​៣​សែន​តោន​រយៈពេល​១០​ខែដើមឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

​​ភ្នំពេញ​៖​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៤​នេះ បាន​ចំនួន ៣០៤. ៧៨៨​តោន ស្មើនឹង​១០០​ភាគរយ​នៃ​ផែនការ​នាំចេញ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣​កើន​លើស ៣,៦០ ភាករយ​។​

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្តីពី ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ក្នុង​ខែតុលា ឆ្នាំ​២០១៤ ការនាំចេញ​អង្ករ​មាន​ចំនួន ៣០៤. ៧៨៨​តោន ក្នុង​ចំនួន​នោះ​អង្ករ​ក្រអូប មាន​ចំនួន ១៤៤.៣៦៣​តោន អង្ក​រស បាន​ចំនួន ១៤២.៣២៣​តោន និង​អង្ករ​ចំហុយ​បាន​ចំនួន ១៨.១០១​តោន​។​អង្ករ​កម្ពុជា បាន​នាំ​ចេញទៅ​ទីផ្សារ​ក្នុងប្រទេស​ចំនួន ៥៧ ក្នុងនោះ ប្រទេស​បារាំង ឈរ​លំដាប់​ទី​១ ដែលមាន​ចំនួន ៥៦.១២៥​តោន​។

ក្រុមហ៊ុន ចំនួន ៨២​ជា​អ្នក​នាំ​អង្ករ​ចេញ គឺ​កើនឡើង ៥​ក្រុមហ៊ុន បើ​ធៀប​នឹង ៩​ខែ ក្នុង​ឆ្នាំ​២០១៤​។​

គួរ​បញ្ជាក់ថា ស្ថានភាព​នៃ​ការបំពេញ​បែបបទ​សម្រាប់​ការនាំចេញ​អង្ករ គឺមាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដូច​ខែ​មុនៗ​ដែរ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​កែលម្អ​ការបំពេញ​សេវា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ទៀត​៕

​ ​
Untitled-10