ក្រុម​មេធាវី ផ្ញើលិខិត​ពន្យល់​តុលាការ​ករណី​លោក កឹម សុខា មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

 អត្ថបទ៖ លោក រដ្ឋា

ភ្នំពេញ៖ មេធាវី ៥​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ផ្ញើលិខិត​ជូន​ចៅ ក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ករណី​ដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ មិនបាន​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​ជា​លើក​ទី​ពីរ​របស់​តុលាការ​។ លោក​មេធាវី សំ សុ​គង់ បញ្ជាក់ថា​មូល ហេតុ សំខាន់​ដែល​មិនអាច​ចូល​បំភ្លឺ​ក្នុងនាម​ជា សាក្សី​បាន គឺ​ច្បាប់​បានការ​ពារ​លោក កឹម សុខា ជា​តំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិ និង​ម្យ៉ាងទៀត​តុលាការ មិនទាន់​ចោទប្រកាន់​លើ​ជនសង្ស័យ​ណា​ម្នាក់ នៅឡើយ​។

លោក កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ​ចំនួន​ពីរលើក​រួចហើយ ហើយ​នៅ​ថ្ងៃ ទី​២៦ ខែឧសភា នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កំណត់​ឲ្យ​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​សញ្ចារកម្ម​ជា​លើក​ទី​២ ម្តងទៀត ប៉ុន្តែ​លោក កឹម សុខា នៅតែ​មិនបាន​ចូល​បំភ្លឺ តាម​ការកោះហៅ​នោះ​ដដែល​។

លោក សំ សុ​គង់ ជា​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី ៥​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​យប់​ថ្ងៃទី​២៥ ឧសភា កន្លងមកនេះ​ថា ការកោះហៅ​លោក កឹម សុខា នោះ ក្នុងនាម​ជា​សាក្សី​ដែល​មិនសូវមាន​ភាពចាំបាច់​ក្នុងការ​បំភ្លឺ​នោះ ទេ ម្យ៉ាងវិញទៀត ជនសង្ស័យ​មិនទាន់បាន​ចូល​បំភ្លឺ​នៅឡើយ ហើយ​តុលាការ​ក៏​មិនទាន់​ចោទប្រកាន់​ជនសង្ស័យ​ណា​ម្នាក់​ជា​ផ្លូវការ​នៅ ឡើយ​។​អ៊ីចឹង​ហើយ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដាក់ពាក្យ​នេះ​ដើម្បី​សុំ​មានការ​បកស្រាយ​ច្បាប់​មួយ​ត្រឹមត្រូវ​។​

កាលពី​ថ្ងៃទី​១៧ ឧសភា លោក កឹម សុខា រួម​នឹង​មេធាវី​របស់លោក​ផង មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ក្នុង​សំណុំរឿង​ដដែល​នេះ​ម្តង​រួចមកហើយ​។ ចំណែក​តំណាងរាស្ត្រ​ពីររូប​ទៀត​របស់​គណបក្ស​នេះ គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ដែល​បាន​ចោទថា បាន​នាំ​អ្នកនាង ខុម ចាន់​តារា​ទី ហៅ ស្រីមុំ ទៅ​ជួប​ឯ​.​ឧ កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ ក៏​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ដូចគ្នា​ដែរ ។​

សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់មាន​ការឆ្លើយ​តប​ជា​ផ្លូវការ​យ៉ាងណា​ឡើយ ទាក់ទង​នឹង​លិខិត​ជូនដំណឹង​របស់​ក្រុម​មេធាវី​របស់លោក កឹម សុខា នោះទេ​។ ប៉ុន្តែ​កន្លងមក មន្ត្រី​តុលាការ​បញ្ជាក់ថា នឹង​ចាត់ការ​តាម​នីតិវិធី​បន្តទៀត ចំពោះ​ករណី​ដែល​លោក កឹម សុខា មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ ៕
1-!-

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)ō