លេខ​សម្ងាត់​របស់​នាយក​ប្រតិបត្តិ Facebook ត្រូវបាន Hacker ទម្លាយ​ជា​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2016 ក+ ក-

​អាមេរិក​៖​ក្រុម Hacker បាន​ទម្លាយ​នូវ​លេខ​សម្ងាត់​គណនី​បណ្ដាញ​សង្គម​របស់​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook លោក Mark Zuckerberg ខណៈដែល​មហាសេដ្ឋី​វ័យក្មេង​រូបនេះ​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​
​ក្រុម Hacker ហៅ​ខ្លួនឯង​ថា OurMine បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា គណនី Twitter, Instagram, LinkedIn និង Pinterest របស់លោក Mark Zuckerberg ត្រូវបាន​ពួកគេ Hack ចូល និង​បាន​បង្ហោះ​សារ​នៅលើ គណនី​ផ្ទាល់ខ្លួន​របស់ Mark Zuckerberg ថែម​ទៀតផង​។​
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ក្រុម Hacker បាន​ទម្លាយ​នូវ​ពាក្យ​សម្ងាត់​របស់លោក Mark Zuckerberg ប្រើប្រាស់​នៅលើ​បណ្ដាញ​សង្គម​ថែម​ទៀតផង ដោយបាន​បញ្ជាក់ថា «dadada» គឺជា​ពាក្យ​សម្ងាត់​ដែល​មេ​ធំ Facebook រូបនេះ និយម​ប្រើ ទាំង​នៅលើ Twitter និង LinkedIn​។​
​គួរ​បញ្ជាក់ថា គណនី Twitter និង Pinterest របស់លោក Mark Zuckerberg មិនបាន​បង្ហោះ​អ្វី​សូម្បីតែ​បន្តិច តាំង​ឆ្នាំ​២០១២៕

markzuckerberg2007-e1400081922221