អ្នកស្រាវជ្រាវបានអះអាងថា កាហ្វេមានផ្ទុកបរិមាណដ៏ធំមួយនៃកាហ្វេអ៊ីន មានឥទ្ធិពលខ្លាំងទៅដល់ជាលិកាខ្លាញ់ក្នុងសរីរាង្គ។ វាធ្វើឲ្យបរិមាណខ្លាញ់ជាសមាសធាតុសំខាន់របស់សុដន់ ត្រូវរលស់ ធ្វើឲ្យថយចុះទំហំ។ ក្រៅពីនេះ ការទទួលទានកាហ្វេនៅធ្វើឲ្យហ្សែនផលិតជាលិកាសុដន់ធ្វើសកម្មភាព ខ្សោយ ឬមិនរីកចម្រើន។ ពុំត្រឹមតែប៉ុណ្ណឹងទេ ទទួលទានកាហ្វេច្រើននៅបង្កឥទ្ធិពលអាក្រក់ដល់សុខភាពរបស់មនុស្ស ដូចជា គេងមិនលក់, ថយចុះការចងចាំ និងប្រព័ន្ធអង្គបដិបក្ខរបស់សរីរាង្គ។
ពួកអ្នកស្រាវជ្រាវនៅសកល វិទ្យាល័យ Land (ស៊ុយអែត) បានស្រាវជ្រាវលើស្ត្រីជិត ៣០០នាក់។ គេវាស់រង្វង់សុដន់ និងគិតបរិមាណកាហ្វេ ដែលស្ត្រីទាំងនេះ ទទួលទានមធ្យមក្នុង ១ ថ្ងៃ។
ពីលទ្ធផលស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្ររកឃើញថា ទទួលទានកាហ្វេ ៣ ពែង ក្នុង ១ ថ្ងៃ ( ប្រហាក់ប្រហែល ១០០ ml ) គឺធ្វើឲ្យសុដន់របស់ស្ត្រីចាប់ផ្តើមរួញតូច ហើយឥទ្ធិពលនឹងកាន់តែកើនថែម ប្រសិនស្ត្រីបន្តទទួលទានកាហ្វេច្រើនមិនឈប់ឈរ។
លទ្ធផលស្រាជ្រាវឲ្យដឹងថា ទំហំសុដន់របស់ស្ត្រីទទួលទានកាហ្វេ ៣ កែវក្នុង ១ ថ្ងៃ ថយចុះ ១៧%៕
កាហ្វេក៏ជាមូលហេតុធ្វើឲ្យទំហំសុដន់រួម