ពល​រដ្ឋ​តិច​សាស់​ទាមទារ​យ៉ាង​អន្ទះសា​ឲ្យ​ផ្តាច់ខ្លួន​ពី​សហរដ្ឋអាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​អាមេរិក​៖​ពួក​អ្នក​ចង់​ផ្ដាច់ខ្លួន​របស់​អាមេរិក នៅ​រដ្ឋ​តិច​សាស កំពុង​អន្ទះសារ​ដោយ​ចង់​ទាមទារ​ផ្តាច់ខ្លួន ដូចជា​អង់គ្លេស ផ្តាច់ខ្លួន​ពី​សហភាព​អឺរ៉ុប ដូច្នេះ​ដែរ ។ ពលរដ្ឋ​ទាំងនោះ​លើកឡើងថា «​ការចាកចេញ​រប​ស់តិ​ច​សាស់​» នឹង​កើតឡើង​នៅពេល​ខាងមុខ​។​
​លោក Daniel Miller ប្រធាន​របស់​ចលនា​ជាតិនិយម​តិច​សាស់ បាន​និយាយថា ការបោះឆ្នោត​ដែល​ជំរុញ​ឡើង ដោយ​ពលរដ្ឋ​នៅ​អង់គ្លេស អាចជា​គំរូ​មួយ​សម្រាប់​រដ្ឋ​តិច​សាស់ ដែលជា​ប្រទេស​ឯករាជ្យ​ពី​ឆ្នាំ ១៨៣៦ ដល់ ១៨៤៥ ហើយ​សេដ្ឋកិច្ច​របស់ខ្លួន​ដែលមាន​ទឹកប្រាក់​ចំនួន ១,៦​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​នោះ នឹង​ស្ថិត​ក្នុងចំណោម​សេដ្ឋកិច្ច​ធំជាងគេ​ទី​១០ នៅក្នុង​ពិភពលោក​។​
​ក្រុម​នេះ​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា «​ចលនា​ជាតិនិយម​តិច​សាស់​កំពុង​ស្នើសុំ​ជា​ផ្លូវការ ដល់​អភិបាលរដ្ឋ​តិច​សាស់​ឲ្យ​គាំទ្រ​ការ បោះឆ្នោត​ស្រដៀង​គ្នា​មួយ សម្រាប់​ប្រជាជន​តិច​សាស់​។ ការិយាល័យ​របស់​អភិបាល​តិច​សាស់ លោក Greg abbott មិនអាច​សុំ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ​»​។​
​លោក Miller បាន​និយាយថា «​ការចាកចេញ​របស់រ​ដ្ឋ​តិច​សាស់​កំពុងតែ​កើតឡើង​»​។ ប៉ុន្តែ​ពួក​អ្នកជំនាញ​ខាង​រដ្ឋធម្មនុញ្ញ បាន​និយាយថា រដ្ឋ​របស់​អាមេរិក​ណា មួយ​មិនអាច​បំបែកចេញ​បានទេ ប៉ុន្តែ​នេះ​មិនបាន​បញ្ឈប់​ផែនការ របស់​ពួក​ទាមទារ​ផ្តាច់ខ្លួន​រាប់រយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ទេ​។ គ្មាន​រដ្ឋបាល ណាមួយ​ត្រូវបាន​បង្កើតឡើង​ដោយ​ការ​ផ្តាច់ខ្លួន​ពី​រដ្ឋ​ណាមួយ​នោះទេ ចាប់ពី​ឆ្នាំ​១៨៦៣​មក​។​
​ចេញពី​រដ្ឋ Maine ទៅដល់​រដ្ឋ Alaska ការខិតខំ​ប្រឹងប្រែង​ផ្តាច់ខ្លួន​ចេញ ដោយមាន​ជាច្រើន​ក្រុម​នោះ ជារឿយៗ ដោយសារ​ការខឹង​សម្បា​រ ទៅនឹង​ការយកពន្ធ ឬអ្វី​ដែល​ពួកគេ​មើលឃើញថា ជា​សិទ្ធិសេរីភាព​របស់​ពួកគេ​នោះបាន​ទទួល​បរាជ័យ ដោយសារតែ​កត្តា​ប្រឈម​ផ្លូវច្បាប់ ដែល​ស្ទើរតែ​មិនអាច​ធ្វើទៅ​រួច ឬ​ការខ្វះ​ការគាំទ្រ​។​
​ការស្ទង់មតិ​របស់ Reuters/Ipsos នៅ​ឆ្នាំ​២០១៤ បាន​បង្ហាញថា ប្រជាជន​អាមេរិកកាំង​ជិត ១​ភាគ​៤ ចង់​ឲ្យ​បណ្តា​រដ្ឋ​របស់​ពួកគេ​ចាកចេញ ពី​រដ្ឋ​សហព័ន្ធ​អាមេរិកកាំង៕

fn-2016-06-26-07-12-08-0