សណ្តែកបណ្តុះជាប្រភេទអាហារដែលមិនត្រឹមតែសម្បូរជីវជាតិប៉ុណ្ណោះទេ តែនៅមានប្រសិទ្ធភាពបន្ថយកម្តៅខ្លួនយ៉ាងល្អទៀតផង ។
ដើម្បីប្រមូលបានផលចំណេញខ្ពស់អ្នកផលិតសណ្តែកបណ្តុះជាច្រើនពុំបានអើពើដល់សុខភាពអ្នកប្រើប្រាស់ទេ ដោយពួកគេប្រើសារជាតិរំញោចក្នុងផលិតកម្ម ដើម្បីបំព្រួញពេលវេលាដុះពន្លក និងធ្វើឲ្យសណ្តែកបណ្តុះមើលទៅស្អាតល្អនិងទាក់ទាញចិត្ត ។ ដូច្នេះធ្វើយ៉ាងណាដើម្បីបែងចែករវាងសណ្តែកបណ្តុះមានប្រើសារជាតិ រំញោច និងសណ្តែកបណ្តុះធម្មជាតិ ខាងក្រោមនេះជាវិធីបែងចែកសាមញ្ញបំផុត ។
សណ្តែកបណ្តុះធ្វើតាមវិធីធម្មតាដោយការត្រាំទឹកនោះសណ្តែកនឹងណែន ជាង , ឫសវែងដូចសរសៃអំបោះ , មិនថ្លោសរលោង , មានគ្រប់ឫស , ដើម , ស្លឹកពន្លក ។
សណ្តែកបណ្តុះប្រើសារជាតិរំញោចគ្រោះថ្នាក់មានដើមខ្លី , ថ្លោស , ពិសេសគឺគ្មានឫស ឬមានឫសយ៉ាងខ្លី ។
ដើម្បីធានាសុវត្ថិភាពពេលប្រើប្រាស់ សណ្តែកបណ្តុះយើងគួរត្រាំវាក្នុងទឹកអំបិល ឬ Suc Ozon ដើម្បីសម្លាប់បាក់តេរីនិងជម្រះសាធាតុពុលមុនពេលទទួលទាន ៕
សណ្តែកបណ្តុះធម្មជាតិ និងសណ្តែក បណ្តុះប្រើសារជាតិគីមី