ភ្នំពេញ៖ប្រភពពីប្រព័ន្ធសុវត្ថិភាពសាកលបានបញ្ជូនសារអេឡិកត្រូនិកមួយប្រយោជន៍ឲ្យគ្រប់អ្នកប្រើប្រាស់ទូរ
ស័ព្ទទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ថ្មីរបស់ក្រុមជនទុច្ចរិតកំរិតអន្តរជាតិដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបោកប្រាស់ កេងបន្លំតាមដែលអាចធ្វើទៅបានឬរិបអូសយកប្រាក់ពីក្នុង
គណនីធនាគាររបស់លោកអ្នក។
ល្បិចទុច្ចរិតរបស់ពួកគេមានច្រើនយ៉ាងដូចជា ប្រសិនបើលោកអ្នកមានការហៅចូលដោយលេខទូរ
ស័ព្ទដែលមានលេខ៖ +37560260528 , +37127913091 , +37178565072 , +56322553736 , +37052529259
+255901130460 ឬ លេខមួយចំនួនទៀតដែលផ្ដើមពីលេខក្បាល+375 , +371 , +381។ បើលោកអ្នកឃើញការហៅចូលរួចដាច់ទៅវិញភ្លាមហើយ លោកអ្នកហៅត្រឡប់ទៅវិញនោះពួកជន ទុច្ចរិតកំរិតអន្តរជាតិទាំងនោះនឹងធ្វើសកម្មភាពដូចជាទី១ កាត់យកប្រាក់ដែលមាននៅក្នុងទូរស័ព្ទ លោកអ្នកពី១៥ ទៅ៣០ដុល្លា។ ទី២ពួកគេអាចចម្លងយកលេខទូរស័ព្ទដែលលោកអ្នកបានចងទុកសម្រាប់ទាក់ទងក្នុងទូរស័ព្ទលោកអ្នកទាំងអស់បានក្នុងរយៈពេលតែ៣វិនាទីបុណ្ណោះ។ ប្រសិនបើលោកអ្នកមានរក្សាទុកទិន្នន័យផ្សេងៗក្នុងទូរស័ព្ទដូចជា លេខគណនីធនាគារ ឬលេខសម្ងាត់របស់កាតATM ក៏ពួកទុច្ចជននឹងចម្លងយកហើយនឹងធ្វើសកម្មភាពដកយកប្រាក់របស់លោកអ្នកភ្លាម។
សូមបញ្ជាក់បន្ថែមថា លេខ+375 គឺជាលេខកូដប្រទេសបេឡារុស និង អាហ្វហ្គានិស្ថាន លេខ+371លេខ កូដប្រទេសឡាទីវ៉ា+381 លេខកូដប្រទេសស៊ែប៊ី +563លេខកូដប្រទេសវ៉ាលប៉ារ៉េសូ +370លេខកូដប្រ ទេសវីលនីញូស និង+255 លេខកូដប្រទេសតង់ហ្សានី។ លេខទាំងនេះអាចមកពីក្រុមអាយស៊ីស (ISIS)។
សូមលោកអ្នកកុំទទួលនិងកុំហៅត្រឡប់ទៅវិញឲ្យសោះនៅពេលឃើញលេខទាំងនោះហៅចូលមកលេខទូរស័ព្ទរបស់លោកអ្នក៕
សូមប្រុងប្រយ័ត្នការបោកប្រាស់តាមរយៈប្រព័ន្ធទូរស័ព្ទបរទេស