ក្រចេះ៖មន្ត្រីជលផលដែលជួបគ្រោះលិចទូកបាត់ខ្លួនត្រូវបានគេប្រទះឃើញសពគ្រោយពីបានលិចបាតខ្លួន់រយៈពេល២យប់ និង១ថ្ងៃ ហើយការប្រទះឃើញនៅវេលាម៉ោង៧ និង២៥ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទន្លេចំងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ នៅចំណុចវាលប្រណាំងខាងគ្រោមកោះទ្រាលភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ។
លោក ម៉ក់ ពន្លក អនុប្រធានខណ្ឌជលផលបានឲ្យដឹងថា មន្ត្រីជលផលដែលជួបគ្រោះថ្នាក់ដោយសារខ្យល់ព្យុះលិចទូកស្លាប់នោះមានឈ្មោះ ឡេ សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកញ្ចកជើង ឃុំព្រែកតាមែក ស្រុកខ្សាច់កណ្ដល ខេត្តកណ្ដាល មានកូនចំនួន២នាក់ ដោយកូនបងអាយុ៥ឆ្នាំ កូនប្អូនអាយុ៥ខែ ហើយមានតួនាទីនាយសង្កាត់រដ្ឋបាលជលផលសំបូរ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោតប៉ុស្តិ៍នរុង្គបានជួបគ្រោះថ្នាក់លិចទូកស្លាបនៅពេលចុះបំពេញបេសកកម្មក្នុងទន្លេកាលពីវេលាម៉ោង១១ និង៣០នាទីអធ្រាត្រថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
លោក ម៉ក ពន្លក បានឲ្យដឹងទៀតថា លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលបានឲ្យមន្ត្រីជលផលទាំងថ្នាក់ក្រសួងដល់មន្ទីរអោយយកថវិកាជួយឧបត្ថម្ភគ្រួសារសពដោយយកចិត្តទុកបំផុត។ ក្នុងនោះផងដែរអង្គការ WWF ជួយឧបត្ថម្ភថវិកាចំនួន៩៨០ដុល្លារអាមេរិកសំរាប់ទិញមឈូស និងជួលរថយន្ដដឹកសពទៅស្រុកកំណើត។
លោកបានបន្ដទៀតថា ក្រោយរកសាកសពឃើញថ្នាក់ដឹកនាំខណ្ឌជលផលអាជ្ញាធរ និងនគរបាលធ្វើកោសល្យវិច្ច័យឃើញថា សពនេះពិតជាលិចទូកស្លាប់ពិតប្រាកដមែន ហើយកបានប្រគល់សពឲ្យគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕