តុលាការគ្រោងកាត់ទោសម្តាយឪពុកលោកថោង សារ៉ាត់ និង អតីតឧត្ដមសេនីយ៍យោធាចុងខែនេះ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ សំណុំរឿងម្តាយឪពុកលោកថោង សារ៉ាត់ និងអតីតឧត្តមសេនីយ៍យោធាម្នាក់ នាថ្ងៃទី២៨ ខែកក្កដានេះ។ នេះបើយោងតាមការផ្តល់ព័ត៌មានក្រៅផ្លូវការពីមន្ត្រីតុលាការ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សវនាការខាងលើនេះ គឺពាក់ព័ន្ធសំណុំរឿងបាញ់ប្រហារលោកឧកញ៉ា អឹង ម៉េងជឺ នៅកណ្តាលក្រុងភ្នំពេញ កាលពីពេលកន្លងទៅ ហើយជនដៃដល់និងមេក្លោងឈ្មោះ ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួននិងកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ៕