កាត់ទោសអតីតមន្ត្រីក្រសួងការបរទេសម្នាក់ឲ្យជាប់ពន្ធនាគារ២ឆ្នាំ
រាជធានីភ្នំពេញ៖អតីតមន្ត្រីនៃក្រសួងការបរទេសម្នាក់ ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ តែអនុវត្តក្នុងពន្ធនាគារ១ឆ្នាំនិងពិន័យជាប្រាក់៦លានរៀល ។សាលា
ដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ អតីតប្រធានការិយាល័យអូស្ត្រាលី ញូសេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេសក្រោមបទចោទប្រកាន់ ពីបទ វិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។ នាពេលសវនាការកន្លងទៅ ជនជាប់ចោទ បានសារភាពថា ពិតជាបានប្រព្រឹត្តដូចការ ចោទប្រកាន់មែន ហើយស្នើឲ្យតុលាការ បន្ធូរបន្ថយទោស៕