រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងចំនួន១០លាន រៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់សម្តេច ហេង សំរិន ចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
សូមជម្រាបឡើងវិញថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ ។ ប៉ុន្តែមេធាវីសម្តេច ហេង សំរិន បញ្ជាក់ថា ក្នុងរបប៧មករា ១៩៧៩ ពុំមានការកាត់ទោសសម្តេចសីហនុ ថាក្បត់ជាតិនោះទេ ហើយការដែលលោក សម រង្ស៊ី បង្ហោះវិដេអូឃ្លីបនោះ ជាការបំភ័ន្តមតិសាធារណ ដោយថា របបនោះ មានពាក់ព័ន្ធនឹងការបញ្ចូលកងទ័ពវៀតណាមទៅជាមួយកងទ័ពរបស់សម្តេច ហេង សំរិន៕