រាជធានីភ្នំពេញ៖សពបុរសម្នាក់ត្រូវបានអ្នករួមការងាររកឃើញចងករសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលបន្ទាប់ពីយុវជនខាងលើបាត់ខ្លួនមនឃើញទៅធ្វើការងារអស់រយៈពេលបីថ្ងៃរួចមក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត៣ និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលក្នុងក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះមានឈ្មោះ ស៊ុន សុមនោ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបំរើការងារនៅធនាគាជាតិកម្ពុជា ស្នាក់ផ្ទះកើតហេតុខាង និងមានទីលំនៅផ្ទះលេខ៣៦ក្រុម១០ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមការបំភ្លឺពីក្រុមគ្រួសាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរយៈពេល៣ទៅ៤ថ្ងៃ មុខជនរងគ្រោះបានលក់ម៉ូតូបានប្រាក់ចំនួន២ពាន់ដុល្លារ ដាក់ក្នុងកាបូបរួចបានជ្រុសបាត់លុះមកដល់ថ្ងៃកើតហេតុស្រាប់តែគេប្រទះឃើញចងកសម្លាប់ខ្លួនភ្ជាប់នឹងធ្នឹមបន្ទប់ផ្ទះ ហើយសាកសពមានសភាពហើមរលួយសង្ស័យស្លាប់រយៈពេល៣ថ្ងៃមកហើយ ។
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបានមកនៅកន្លែងកើតហេតុនិងសុំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីយនៅទីលំនៅរបស់ជនរងគ្រោះនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក៕