សម្តេច ហ៊ុន សែន ប្តឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ពីបទចោទប្រកាន់សម្តេចថា ជាអ្នកសម្លាប់លោក កែម ឡី
រាជធានីភ្នំពេញ៖នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ម្នាក់ឈ្មោះ ថាក់ ឡានី ដែលបានចោទប្រកាន់សម្តេច ថា ជាអ្នកសម្លាប់លោក កែម ឡី។
ការប្រកាសប្តឹងរបស់សម្តេច ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បាននិយាយតាមរយៈវិដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជិត២នាទីថា សម្តេច ជាអ្នកសម្លាប់លោក កែម ឡី ខណៈដែលវីដេអូឃ្លីបនោះបានរងនូវប្រតិកម្មតបយ៉ាងចាស់ដៃពីសាធារណជន៕