សពបុរសម្នាក់ហើមរលួយត្រូវគេប្រទះឃើញក្នុងស្ទឹងព្រែកត្នោត
ខេត្តកណ្ដាល៖នគរបាលមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពម្នាក់បណ្ដែតទឹកខ្លួនទទេគ្មានសំលៀកបំពាក់ជាប់ខ្លួនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ នៅត្រង់ចំណុចស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រភូមិត្រាញ់ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល( ជាប់ព្រុំប្រទល់ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល)។
ប្រភពដដែលបញ្ជាក់ថា សាកសពមានសភាពហើមស្អុយដង្កូវចុះរបបស្បែកស្ទើរជ្រុះអស់ សក់រង្គោះអស់មួយចំនួនធំ។ ប្រភពបន្ថែមថា ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ យើងបានផ្ដិតយកក្រយ៉ៅដៃខាងធ្វេងសពបានប្រគល់ឲ្យ អាជា្ញធរឃុំរកាកប់រក្សាទុករង់ចាំក្រុមគ្រួសារ៕