ប្រហិត​សាច់​ត្រី និង​ណែម​ដែល​សា​ធាតុគីមី ត្រូវបាន​អាជ្ញាធរ កំទេចចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ក្នុងឱកាស​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​បានអោយដឹងថា ទំនិញ​ចំរុះ​ខូចគុណភាព​ចំនួន​៤៤៩១​គីឡូក្រាម​មន្ត្រី​ជំនាញ​ដកហូត​ពី​តំបន់​ច្រកព្រំដែន​និង​មួយចំនួនទៀត​ដកហូត​តាម​ទីផ្សារ​ក្នុង​ខេត្ត​ដែលមាន​សារធាតុ​ហាមឃាត់​ខុសច្បាប់​ហៅថា​បូរ៉ា​ក់​ជា​ប្រភេទ​សារធាតុ​គីមី​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​បរិភោគ​។​
​ដើម្បី​ជៀសវាង​ការប៉ះពាល់​នេះ​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងមកនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​និង​ដកហូត​ទំនិញ​បរិភោគ​ខូចគុណភាព​ចំរុះ​ចំនួន​២៧៧៦​គីឡូក្រាម ប្រហិត​ផលិត​ពី​សាច់​ត្រី​ចំនួន​១២០០​គីឡូក្រាម ណែន​សាច់​ត្រី​មាន​ជាតិ​បូរ៉ា​ក់​ចំនួន​៥១៥​គីឡូក្រាម​ដុត​កម្ទេចចោល​ជា​សា​ធារ​ណះ​។​
​លោក​បន្ត​រថា សកម្ម​ភាពចុះ​ត្រួតពិនិត្យ​និង​ដកហូត​ទំនិញ​ខូចគុណភាព​បំផ្លាញចោល​នេះ​និង​បន្តរ​ធ្វើ​រហូត​ដើម្បីអោយ​ក្រុម​អា​ជីករ អ្នក​ផលិត​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។​
​ឯកឧត្តម ច​ន្ទ័ សុផល អភិបាលខេត្ត​បាត់ដំបង​ក្នុង​កម្មវិធី​ដដែល​នេះ​បាន​សំណូមពរ​ដល់​គ្រប់​អ្នក​នាំចូល​និង​ទីតាំង​ផលិត​ជាដើម​សូមកុំ​លាយ​ប្រើប្រាស់​នូវ​សារ​ធាតុគីមី​ហាមឃាត់ បូរ៉ា​ក់​ជាហេតុ​នាំអោយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ទទួលទាន ក៍​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​សូម​ពិនិត្យ​អោយបាន​ច្បាស់លាស់​នូវ​ទំនិញ​អស់កាល​បរិច្ឆេត​ប្រើប្រាស់​៕

13866599_1744911142414115_516833159_n13823441_1744910892414140_244319145_n13871783_1744910835747479_2100612041_n13884359_1744910832414146_504154244_n13867094_1744910995747463_2087129553_n13866550_1744910719080824_1169104881_n