ពលរដ្ឋ​ប្រទះឃើញ​សត្វ​ផ្សោត​តូចធំ​២​ក្បាល់​ងាប់​អណ្តែត​ទឹកទន្លេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖សាកសព​សត្វ​ផ្សោត​១​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​ជាថ្មី​ទៀតហើយ កាលពី​វេលា​ម៉ោង​ទៀប​ភ្លី​ថ្ងៃទី​៣១ ខែ​កក្ដ​ដា​ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ករណី​សត្វ​ផ្សោត​ងាប់​ក្នុង​ខេត្តក្រចេះ គេ​នៅ​ពុំទាន់​មានការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ឬ​មន្ត្រី​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការអះអាង​របស់​ពលរដ្ឋ បាន​ឃេ​ី​ញ​ហេតុការណ៍​សត្វ​ផ្សោត​១​ក្បាល​នេះ មាន​ប្រវែង​ប្រមាណ​ជាង ១​ម៉ែត្រ និង​មាន​ទំងន់​ជិត​១០០​គីឡូគ្រាម ស្ថិតក្នុង​វ​យ័​បន្ត​ពូជ ថែមទាំង​មានកូន​តូច​មួយ​ស្លាប​អណ្ដែត​នៅ​ជិត​នោះ​ទៀតផង ។ ពលរដ្ឋ បាន​សន្និដ្ឋានថា សត្វ​ផ្សោត​១​ក្បាល​នេះ ជា​ផ្សោត​ញី បាន​ងាប់​រយះពេល​ប្រហែល​ជិត​២​ថ្ងៃ​មកហើយ រហូត​អណ្ដែត​ទឹក​ចុះមក​ក្រោម​នៅ​ទីតាំង​ដែល​គេ​ប្រទះឃើញ​ខាងលើ​។ ករណីនេះ​គេ​សង្ស័យ​បណ្ដាលមកពី​ត្រូវ​ដែក​ឆក់ ឬ​មាន​ជំងឺ​ទើប​បណ្ដាល​ឲ្យ​ងាប់ ។
​ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​គេ​ឃើញ​វត្តមាន​របស់​មន្ត្រី​អង្ក​ការ wwf មក​នាំទៅ​ទីស្នាក់ការ ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ​។ លោក ឡោ គឹម​សាន មន្ត្រី​អង្គការ​WWF​ខេត្តក្រចេះ បាន​បញ្ជាក់ថា ការ​ងាប់​ផ្សោត​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ​។ ដោយ​កម្លាំង​របស់លោក​កំពុង​វេជ​ក្ចប់​យកទៅ​ស្នាក់ការ​រ​អង្គការ​WWF ដើម្បី​ធ្វើការ​ពិសោធន៍ ហើយ​ជំ​ហ៊ាន​ដំបូង​លោក​ដាក់​ការសង្ស័យថា ផ្សោត​មួយ​នេះ អាច​ងាប់ ដោយសារ​រលូត​កូន ព្រោះ​នៅ​ជិត​ផ្សោត​ងាប់​នោះ មានកូន​ផ្សោត​មួយ​ក្បាល​ងាប់​នៅក្បែរ ហើយ​កូន​ផ្សោត​នោះ នៅ​តូច​ណាស់ គឺ​មិនទាន់​គ្រប់​ខែ​នោះទេ​ដូច្នេះ​ទើប​លោក​សន្និដ្ឋានថា បណ្ដាលមកពី​រលូត​កូន​តែម្តង​៕

13874714_1745530282352201_1199180172_n13902047_1745530199018876_745369974_o13681912_1745530172352212_1813193831_o