ភ្នំពេញ៖ក្រោយពីទទួលបានព័ត៌មានតាមបណ្តេញសង្គមហ្វេសបុកបុរសម្នាក់បានប្រគល់កង់១គ្រឿងដែលបានទិញពីជនមិនស្គាល់មុខមួយក្រុមអោយទៅសមត្ថកិច្ចដែលហេតុការណ៍នេះកើតឡើងកាលម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បុរសដែលទទួលទិញកង់ឈ្មោះ លី ងួន អាយុ៥០ឆ្នាំ មុខរបរជាចុងភៅស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី៤ ភូមិទ្ទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួររំលឹកផងដែរថា បុរសជនជាតិជប៉ុនម្នាក់ បានជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ ជាច្រើនប្រទេសមកហើយ លុះជិះមកដល់ប្រទេសកម្ពុជា បានចតនៅកន្លែងចំណត របស់សណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ កក្កដា លុះនៅម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៩ កក្កដា ពេលលោកចេញមក ស្រាប់តែរកកង់មិនឃើញ ទើបលោកមកដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចជួយស្វែងរក។
សមត្ថកិច្ចបានសន្និដ្ឋានថាកង់នេះពិតជារបស់ជនជាតិជប៉ុន ដែលបាត់នោះ ឥលូវរកឃើញវិញហើយ ពេលនេះកំពុងរក្សាទុករងចាំម្ចាស់មកទទួលយកទៅវិញ៕