មាន​វិបត្តិ​រឿង​ជីវិត​ញ៉ាំ​ញី​ខ្លាំងពេក​ចងក​សម្លាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ដោយសារ​តែមាន​វិបត្តិ​រឿង​ជីវិត​ញ៉ាំ​ញី​ខ្លាំងពេក បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​បានសម្រេច​ចិត្ត​បញ្ចប់ជីវិត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​លើ​ដើម​អំពិល​ទឹក​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៦ និង​៣០​នាទី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្បែរ​ខ្ទម​ស្នាក់​នៅតាម​ច្រាំងទន្លេ​ជ្រោយចង្វា​។​
​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​មាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ួ​ន យូ​សះ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម និង​ជា​អ្នកនេសាទ​ត្រី មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ និង​មាន​ប្រពន្ធ តែមាន​ទំនាស់​គ្នា​បាន​រត់ចោល​៧​ខែ​មកហើយ​។ ប្រភព​បន្តថា រវាង​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នេះ គេ​មិនដឹងថា មានទំនាស់​រឿង​អ្វី​នោះទេ ទើបត្រូវ​ប្រពន្ធ​រត់ចោល​បែបនេះ​។
​ប្រភព​ដដែល​បញ្ជាក់ថា មុន​កើតហេតុ បុរសរងគ្រោះ​បាន​ទៅលេង​ផ្ទះ​ប្រពន្ធ តែ​ត្រូវ​ម្តាយក្មេក​មិន​អនុញ្ញាត​ឱ្យចូល​។ លុះ​មកដល់​ផ្ទះ​វិញ ក៏មាន​ទំនាស់​ជាមួយ​ឪពុកម្តាយ​បង្កើត​ទៀត ទើប​ធ្វើឱ្យ​បុរស​នេះ ខូចចិត្ត​កាន់តែខ្លាំង រហូត​ជ្រើសរើស​ផ្លូវស្លាប់​បែបនេះ​តែម្តង​៕

cc563604-9df9-4f93-becb-c6b304c02ab9c19ecc8e-70d1-47f2-9db2-305adf442977