រថយន្ត​ដឹក​កុងតឺន័រ​ឡើង​ចំណោត​រអិល​ធ្លាក់​ទូ​កុងតឺន័រ​សង្កត់​រថយន្ត​បា​ឡែ​ន​ម្ចាស់​ព្រលឹងចុងសក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

ភ្នំពេញ​៖​រថយន្ត​ដឹក​ទ្រុង​កុងតឺន័រ​ធ្វេស​ប្រ​ហេស​មិនបាន​ចងរិត​អោយបាន​ត្រឹម​ត្រូវបាន​រអិល​ធ្លាក់​ទ្រុង​ខណៈពេល​ឡើង​ចំណោត​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែ​ស៏​ហា​ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវ​លេខ​៤៨៨​កែង​និង​ផ្លូ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធន់​ធំ​ម៉ាក​ហាន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C8061​បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​លុះដល់​ផ្លូវ​ឡើង​ចំណោត​ក៏បាន​រអិល​ធ្លាក់​ទ្រុង​កុងតឺន័រ​ធ្លាក់ចំ​ពីលើ​ក្បាល​រថយន្ត​កាម​ម៉ា​រី​បា​ឡែ​ន​ពណ៌​ស្ករ​ពាក់​លេខ​ភ្នំពេញ​2U. 7433. ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្ន​ចុះ​ចំណោត​សំណាងល្អ​អ្នកបើកបរ​រួចផុត​ពី​គ្រោះថ្នាក់​។​
​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ហាន​ដាយ​បានដាក់​មេ​ប្រូច​បិត​សាប៊ូ​គូត​ដោយ​សុ​វត្ថ​ភាព រថយន្ត​បង្ករ​និង​រថយន្ត​រងគ្រោះ​ត្រូវ​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង​បាន​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។
​គួរ​បញ្ជាក់​ផងដែរ​ថា ​ប្រជា​ពលរ​ដ្ឌ​ដែល​បានឃើញ​ហេតុ​ការ​ណ៏​បាន​រីះ​គន់​ចំៗ​ថា​ហេតុអ្វី​បានជា​បណ្តែតបណ្តោយ​អោយ​រថយន្ត​ធន់​ធំ​បែបនេះ​ចូល​ក្រុង​ទាំង​ព្រឹក​បែបនេះ នេះ​សំណាងល្អ​ដែល​សិស្សសាលា​មិនទាន់​ចេញពី​រៀន​បើសិន​ចំ​ម៉ោង​សិស្ស​ចេញ​វិញ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ​៕

fn-2016-08-01-11-21-32-010bc81f4-e0d1-4c00-81af-b50453e5e201