ម្សិលមិញ​ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៤​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១៤​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​២​នាក់ )​។ នេះ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រេ​ឿ​ង យាន​ផ្សេងៗ ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៦​លើក (​ស្លាប់​៣​នាក់​) , ស្រវឹង ៣​លើក (​ស្លាប់​៣​នាក់​),​ប្រជែង​គ្រោះថ្នាក់​១​លើក ,​មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​មិន​គោរព​សិទ្ធិ​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៨​នាក់ (​យប់​៨​នាក់ ) ។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៨៦១​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១២៧៨​គ្រឿង និង​ពិន័យ​សរុប​ចំនួន​១៥៨៣​គ្រឿង​៕

fn-2016-07-30-08-40-11-4