ខេត្តកណ្តាល៖សមត្ថកចិ្ចធ្វើការឃាត់ខ្លួនតាចាស់ល្មោភតណ្ហាម្នាក់ក្រោយប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈក្មេងស្រី អាយុក្រោម៥ឆ្នាំម្នាក់ជាង១០ដង ទើបតែបែកការណ៍។ តាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល កន្លែងកើតហេតុនៅចំណុចវត្តពោធិ៍បាន ភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។
កុមារីរងគ្រោះមាន អាយុ១១ឆ្នាំ ទីលំនៅ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំនែកឯជនសង្ស័យមានឈ្មោះ វ៉ាំង សៅ ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិ ក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ គណៈកម្មការវត្តពោធិ៍បាន ។
តាមការរាយការណ៍បានឲ្យដឹថា កន្លងមកនៅក្នុងអំឡុងថ្ងៃមិនចាំ ក្នុងខែ មករា ឆ្នាំ ២០១៦ វេលាម៉ោងប្រមាណ០៩ និង០០ នាទី ព្រឹក ក្មេងស្រីរងគ្រោះ បានទៅរៀននៅសាលាបឋមសិក្សាពោធិ៍បានដូចសព្វដង។ ពេលនោះនាងស្រេកទឹក បានទៅសុំទឹកឈ្មោះ វ៉ាំង សៅ(ជនសង្ស័យ) និងជាគណៈកម្មការវត្តពោធិ៍បាន រួចឈ្មោះ វ៉ាំង សៅ ក៏បានឲ្យទឹក និង នំ ទៅហូប ។ក្រោយពីញ៉ាំទឹក និងនំរួច ឈ្មោះ វ៉ាំង សៅ ក៏បាននាំកុមារី ចូលទៅក្នុងបន្ទប់របស់ខ្លួន ក្នុងវវត្តពោធិ៍បាន ហើយបានធ្វើសកម្មភាព អោបថើបរាងកាយនាង និងបានរួមភេទជាមួយនាងរហូតបានសម្រេច។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានអោយលុយទៅក្មេងស្រីរងគ្រោះចំនួន៣០០០៛ និងហាមមិនឲ្យនិយាយរឿងនេះ ប្រាប់ឪពុកម្ដាយនាងនោះទេ ។ លុះក្រោយមកនៅរាល់ពេល ដែលជនសង្ស័យបានជួប និងក្មេងស្រីរងគ្រោះ គឺតែងតែឲ្យនំនែកទៅនាង រួចក៏ល្បួងនាងយកទៅរួមភេទនៅ ក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងជួនកាលនៅក្នុងព្រៃខាងមុខវត្តពោធិ៍បាន។ ដោយជនសង្ស័យបានធ្វើសកម្មភាពរួមភេទជាមួយកុមារី នេះបានសម្រេច ជាង ១០ លើកមកហើយគឺចាប់តាំងពីខែមករា ឆ្នាំ ២០១៦ រហូតដល់អំឡុងខែ កក្កដា ឆ្នាំ ២០១៦ មកម្ល៉េះ លុះនៅថ្ងៃមិនចាំក្នុងពាក់កណ្ដាលខែ កក្កដា ឆ្នាំ ២០១៦ កុមារីរងគ្រោះបានលួចយកលុយជនសង្ស័យ ចំនួនជាង ៣០០,០០០៛ ហើយត្រូវបានជនសង្ស័យដឹង និងបានមកប្រាប់ដល់លោកគ្រូបង្រៀនប្រចាំថ្នាក់របស់កុមារីរងគ្រោះ ទើបមានការបែកធ្លាយរឿងហេតុ ដែលជនសង្ស័យ បានរួមភេទជាមួយកុមារី នេះឡើង។
លុះនៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦ ឪពុកកុមារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។ ក្រោយពីទទួលបានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើការសាកសួរ ស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើ សកម្មភាពរួមភេទជាមួយកុមារី រងគ្រោះ បានសម្រេច ជាង ១០ លើកមកហើយប្រាកដមែន។
ដោយក្នុងមួយលើកៗគឺខ្លួនតែងតែឲ្យប្រាក់ពី ៣,០០០៛ ទៅ ១០,០០០៛ ដល់កុមារី រងគ្រោះ រៀងរាល់ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានធ្វើការឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕