ម្សិលមិញ​គ្មាន​មនុស្ស​ស្លាប់​ទេ តែ​របួសធ្ងន់​ស្រាល​១៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩​លើក (​យប់ ៣​លើក​) មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ នោះទេ ប៉ុន្តែ​រងរបួស​ធ្ងន់ ១១​នាក់ (​ស្រី ៣​នាក់​) និង​របួសស្រាល ៥​នាក់ (​ស្រី ១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​។​
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២១​គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ១​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក​, ស្រវឹង ១​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៤​នាក់ (​យប់ ៤​នាក់​)​។
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស មាន​ចំនួន ៣៤០២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ១ ៥៧៨​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ៨២៤​គ្រឿង​៕

N23