ដោយ៖ប៉ែនសុផល
បាត់ដំបង៖កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីដាំកូនឈើសម្ដេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានអញ្ជើញចូលរួមដាំ កូនឈើចំនួន៥២០០ដើមនៅចំណុចទីតាំងលើខ្នងទំនប់ អូរសណ្តាស់ ភូមិអូរស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង។
ដើមឈើដែលដាំនាពេលនោះមាន២ប្រភេទដូចជា ប្រភេទផ្កា មានឈើត្របែកព្រៃ លឿងរាជ និងឈើក្រក្ងោក ក្រៅពីនេះឈើ សំណង់មាន ឈើគ្រញូង ឈើទាល គីលេន និងគគីរ។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបងលោកបានលើកឡើងថា ថ្នាលបណ្តុះកូនឈើទាំងអស់មាន៨កន្លែង នៅតាមបណ្ដាស្រុក មានកូនឈើចំនួន១១ម៉ឺនដើម។ លោកបន្តថា
ដោយមានការសហការជាមួយអង្គការជាដៃគូអភិវឌ្ឍន៍នានាក្នុងមូលដ្ឋាន បានគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព ដោយបានបង្កើត សហគមន៍ព្រៃឈើ០៧កន្លែងមាន៖ស្រុកកំរៀង ភ្នំព្រឹក បវេល សំឡូត រតនៈមណ្ឌល បាណន់ និងរុក្ខគីរី។
សម្តេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានបង្ករលក្ខណៈការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ រស់នៅបានស្រួលនិងសប្បាយចិត្តពិសេសការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃនិងមានការសហការល្អជាមួយគ្នា។ សម្តេចបានបញ្ជាក់ថា សម្តេចនឹងគៀកស្មារជាមួយនឹងឯ/ឧ ច័ន្ទ សុផល ក្នុងការអភិវឌ្ឍបាត់ដំបង និងចូលរួមដាំកូនឈើជាមួយនឹងប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង និងចូលរួមការពារសម្បត្តិធម្មជាតិនានា។ ទន្ទឹមនឹងនោះសម្តេចបានកើនរំលឹកដល់យុវជន និងប្រជាពលរដ្ឋគ្រប់ៗគ្នា អញ្ជើញរួសរានទៅធ្វើអត្តសញ្ញាប័ណ្ណ៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដាំកូនឈើនៅស្រុកសង្កែ