ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ច្រើន​ប្រភេទ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ភ្នំ​ដី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ​ត្រូវបាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឃុបឃិត​អោយ​ក្រុម​ឈ្មួញ​ដឹកនាំ​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​ភ្នំ​ដី ស្ថិតក្នុង​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
ប្រភព​បន្តថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​ឃើញ​ទំនិញ​ជាច្រើន​ប្រភេទ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​រទេះ​បែប​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ជាការ​បំភ័ន្ត​ភ្នែក​ហើយ​យកទៅ​ស្តុក​ទុក​និង​យក​រថយន្ត​មក​ដឹក​បន្តទៅ​ចែកចាយ​នៅតាម​បណ្តា​ស្រុក​នានា ពិសេស​ក្នុង​ក្រុង​បាត់ដំបង​តែម្តង​។​
ប្រភព​បន្តទៀតថា​៖​ការដឹកជញ្ជូន​ទំនិញ​តាម​រទេះ​របស់​ក្រុម​ឈ្មួញ​ឆ្លងកាត់​មុខមន្ត្រី​គយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នោះគេ​សង្កេតឃើញថា​គ្រាន់តែ​បាន​ងក់ក្បាល​ដាក់គ្នា​ជាស​ញ្ញា​ជាការ​ស្រេច ហើយ​មន្ត្រី​ទាំងនោះ​គ្រាន់តែ​អង្គុយ​ស្ងៀម​ចាំ​កត់​រាប់​ចំនួន​រទេះ​។​
ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ នេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ ពី​លោក​ជា វុទ្ធី ប្រធាន​កា​រិ​យា​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​បានទេ ដោយ​លោក​ប្រាប់ថា​រវល់​ប្រជុំ​។​
ចំណែក​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង​ក៍​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានដែរ​នៅ​ព្រឹក​នេះ​ដោយសារ​ទូរស័ព្ទ​ជាប់រវល់​។ បើទោះបីជា​យ៉ាងណា​សារព័ត៌មាន​យើង​និង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​នៅពេល​ក្រោយ​ទៀត​៕

13682450_1746370562268173_2014268526_o13874815_1746370558934840_772216481_n13883767_1746370615601501_337185382_n13884457_1746370538934842_497793319_n13933139_1746370468934849_386068598_n13901999_1746370475601515_226773104_o