ជនសង្ស័យលួចប្រេងវត្ត២នាក់ត្រូវប្រជាពលរដ្ឋដេញចាប់វាយទ្រមខ្លួន
ខេត្តព្រៃវែង៖បានប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយជនសង្ស័យ២នាក់ទ្រោមខ្លួន ខណៈអ្នកទាំងពីរបានជិះម៉ូត ចូលទៅក្នុងវត្តកំពុងទ្រា ក្នុងភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ហើយបានធ្វើសកម្មភាពលួចប្រេងរបស់ព្រះសង្ឃចំនួន២កាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ០៧ និង៥០នាទី យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។
អ្នកភូមិបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅឃុំរាប ស្រុកពារាំង ឯម្នាក់ទៀតនៅមិនទានស្គាល់ អត្តសញ្ញាណនៅឡើយទេ៕