រាជធានីភ្នំពេញ៖ក្រុមស្ត្រីរកស៊ីផ្លូវភេទ និងជនអនាថា១៧នាក់នៅម្ដុំវត្តភ្នំ និងតាមសួនច្បារមុខស្ថានទូតអាមេរិក ត្រូវបានកម្លាំងអាជ្ញាធរសង្កាត់វត្តភ្នំចុះធ្វើការបង្ក្រាប និងប្រមូលយកមកអប់រំ។ ប្រតិបត្តិការណ៍នេះធ្វើឡើងនាយប់ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅទីតាំងខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមស្រីរកស៊ីផ្លូវភេទ និងជនអនាថាទាំងនេះ តែងតែប្រមូលផ្តុំគ្នា បង្កភាពអនាធិបតេយ្យ ភាពរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ តាមសួនច្បារ និងបរិវេណវត្តភ្នំ ធ្វើឲ្យអាជ្ញាធរមានការឈឺក្បាលយ៉ាងខ្លាំង ហើយចាប់យកទៅអប់រំមិនចេះអស់ឡើយ។ ប្រភពដដែលបញ្ជាក់ថា ការចុះប្រមូល ជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទនៅជុំវិញស្ថានទូតអាមេរិក ជុំវិញវត្តភ្នំ បានចំនួនសរុប១៧នាក់ស្រី១៣នាក់ និងខ្ទើយ២នាក់ជាក្រុមរកស៊ីផ្លូវភេទ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំ ៕