ចាប់មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ការិយាល័យ “​ក​១” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល ខណ្ឌដូនពេញ​កាលពី​ល្ងាច​មិញ បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដ​ងឹ​ថា ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នា​ចំណុច​ផ្លូវ​លេខ​១០៥ ជិត​ស្ថានទូត​អាល្លឺម៉ង់ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រួច​បន្ដ​ឆែកឆេរ​បន្ទប់​ជួល​នៅ​ជាន់​ទី​៣ ផ្ទះ​លេខ​៦៩ ផ្លូវ​១៧៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា ជនល្មើស​មាន ឈ្មោះ ហ្វៀ​ង ធីវ៉ាន់ ជនជាតិ​វៀតណាម អាយុ​៣២​ឆ្នាំ​។​
​ក្រោយ​ការចាប់ខ្លួន និង​ឆែកឆេរ​រួចមក កម្លាំង​នគរបាល បាន​ចាប់យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន ទឹកកក​ទម្ងន់​១​គីឡូក្រាម ថ្នាំ​គ្រាប់ ប្រភេទ​អិ​ច​ស្ដ្រា​សិ​៨​កញ្ចប់ និង​ប្រភេទ​ហេ​រ៉ូ​អី​ន ៦៥​កញ្ចប់​តូច​ផងដែរ​៕

fn-2016-08-04-10-24-27-2fn-2016-08-04-10-24-28-5fn-2016-08-04-10-24-27-3fn-2016-08-04-10-24-27-4