រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ត្រូវជនសង្សយ័មានគ្នា២នាក់យកកាំបិតភ្ជង់ប្លន់ទាំងព្រឹកកណ្តាលផ្សាស្ទឹងមានជយ័ចាស់យកលុយ៤ពាន់ដុល្លានិងមាសចំនួន២ជីរួចគេចខ្លួនដោយសុវត្ថភាព។ ហេតុការណ៍ប្លន់ នេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្សារស្ទឹងមានជ័យចាស់។
បើយោងតាមសម្តីស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីផ្ទះមកផ្សារដើម្បីទិញនំចំណីរអោយចៅញុំាំ ខណៈពេលដែលរូបគាត់កំពុងតែដើរតាមផ្លូវក៏មានជនសង្ស័យ២នាក់បានដើរមកឈរក្បែរគាត់ ហើយបានដកកាំបិតភ្ជង់ និងគំរាមគាត់កុំអោយស្រែក បើស្រែកវានឹងចាក់សំលាប់ដោយរូបគាត់ភ័យពេកក៏បានប្រគល់ទ្រព្យសម្បត្តិក្នុងខ្លួនដែលមានលុយដុល្លារចំនួន៤ពាន់ដុល្លារ និងមាស២ជី។ ស្ត្រីខាងលើបានបន្តទៀតថា ក្រោយពេលកើតហេតុរូបគាត់បានព្យាយាមលាក់បាំងជាមួយនិងក្រុមគ្រូសារដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ។
បន្ទាប់មករូបគាត់ព្យាយាមលេបថ្នាំសំលាប់ខ្លួនតែសំណាងល្អមិនស្លាប់ ដោយប្តីគាត់លួងលោមសួរគាត់ថា ហេតុអីបានជាឯងលេបថ្នាំសំលាប់ខ្លួនបែបនេះតើមានរឿងអី? លុះស្ត្រីខាងលើទ្រាំលែងបានក៏ប្រាប់ប្តីគាត់ត្រង់ៗថា គាត់ត្រូវចោរប្លន់យកទ្រព្យសម្បត្តិអស់ហើយទើបគាត់លែងចង់រស់ខ្លាចប្តីបន្ទោស។ ទើបនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០១៦ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ ខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីអោយសមត្ថកិច្ចជួយអន្តរគមន៍។
គួរបញ្ជាក់ផងដែរថា ស្ត្រីខាងលើមានឈ្មោះ ឆាយ វង់ អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវជនសង្សយ័២នាក់យកកាំបិតភ្ជង់ប្លន់យកលុយ៤ពាន់ដុល្លារ និងមាស ២ជី