​ឃុំខ្លួន​ក្រឡាបញ្ជី​តុលាការ​កំពូល​ម្នា​ក់រឿង​ពុករលួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រឡាបញ្ជី​តុលាការ​កំពូល​លោក វ៉ាត ពិសិដ្ឋ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេច​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​វិ​តិ​ក្រម និង រំលោភ​អំណាច​។ ការសម្រេច​នេះ​ធ្វើឡើង​នៅ​ម៉ោងជាង​៥ និង​០០​ល្ងាច ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦​។​
​លោក លី សុ​ផា​ណា បានឱ្យដឹងថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទ​វិ​តិ​ក្រម និង​បទ​រំលោភ​អំណាច តាម​បញ្ញត្តិ​មាត្រា​៥៩២ មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា​៣២ និង​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា លោក វ៉ាត ពិសិដ្ឋ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុងការ​បំពេញការងា​រ ហើយ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មក​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៧ សីហា​៕

fn-2016-08-07-17-10-17-0