រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក RYAMIZARD RYACUDU នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែ សីហានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី១០ ខែសីហា វេលាម៉ោង៩ព្រឹក រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ឥណ្ឌូនេស៊ី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ រហូតដល់រសៀលថ្ងៃដដែល វេលាម៉ោង១៦៖០០នាទី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព៕