អាចារ្យ​អេ បញ្ជាក់ថា មិនបាន​ប្តឹង ​និង​តាមរក​ប្រពន្ធចុង​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

ខេត្តកណ្តាល​៖​តាមរយៈ​វិទ្យុ ABC 107,50MH2 ផ្សាយ​ផ្ទាល់​កាលពី​ព្រឹក​មិញ អាចារ្យ​អេ បាន​បញ្ជាក់ថា លោក​មិនបាន​ប្តឹង និង​តាមរក​ប្រពន្ធចុង​រប​ស់លោក​នោះទេ ។ ប៉ុន្តែ​លោកតា​មរ​កកូន​របស់​លោក​ប៉ុណ្ណោះ ខណៈដែល​កូនស្រី​បាន​ស្ថិតក្នុង​កណ្តាប់ដៃ​ប្រពន្ធចុង​របស់លោក ដែល​អាច​ថា ជាការ​ចាប់ជំរិត​ក៏​ថា​បាន ។ ទន្ទឹម​នោះ​លោក​ក៏បាន​ស្នើ​ដល់​បណ្តាញសារព័ត៌មាន​ចុះផ្សាយ​ឲ្យ​ត្រូវ​ការពិត ទាក់ទង​រឿង​គ្រួសារ​របស់លោក ហើយ​កុំ​ចាត់ទុក​រឿង​របស់លោក​ជា​រឿង​ធំ​ក្នុងសង្គម ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​តែ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ម្នាក់ៗ ។​
​លោក​អាចារ្យ​អេ ដែលជា​នាយក​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី ABC ដែល​ឈ្មោះ​ពិត​របស់លោក​គឺ សេង ប៊ុន​វេ​ង ហើយ​កាលពី​ម្សិលមិញ បាន​ផ្ទុះ​រឿងអាស្រូវ​មួយ រវាង​រូបលោក និង​ស្ត្រី​ម្នាក់ ដែល​គេ​អះអាងថា ជា​ប្រពន្ធចុង​របស់លោក ។ រឿងរ៉ាវ​ដែល​បាន​បែកធ្លាយ​នេះ​គឺ​បន្ទាប់ពី​ប្រពន្ធចុង​របស់លោក បាន​ក្បត់ចិត្ត​មក​លួច​ទំនាក់ទំនង​ស្នេហា ស្រលាញ់​ភេទ​ដូចគ្នា ដោយ​យក​កូន​មកជា​មួយ ។​
​ការ​បែកធ្លាយ​រឿងរ៉ាវ​ស្នេហា​របស់​អាចារ្យ​អេ គឺ​បន្ទាប់ពី​លោក​បាន​ប្ដឹង​នគរបាល​ក្រុង​តាខ្មៅ​ឱ្យជួយ​អន្តរាគមន៍ រក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ​មួយគ្រឿង មាន​បិទ​ផ្លាក​សាលា​បើកបរ ២៣​តុលា ដែល​ស្រី​ស្នេហ៍​គាត់​បាន​យក​ពី​ភ្មំ​ពេញ មក​បក​តែម​ចេញ​នៅ​ក្រុង​តាខ្មៅ ។​
​តាម​បណ្តឹង​នោះ​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់​ប្រពន្ធចុង​និង​រថយន្ត កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៨ សីហា នៅ​ចំណុច​កន្លែង​បិទ​តែម​មួយ​ស្ថិតនៅ​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខណៈដែល​ប្រពន្ធចុង​លោក យក​រថយន្ត​ទៅ​បក​ស្លាក​២៣​តុលា​ចេញ ជាមួយ​ស្ត្រី​ម្នាក់ទៀត​ដែល​គេ​ដឹងថា ជា​ដៃគូ​ស្នេហា​ភេទ​ដូចគ្នា ។​
​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា សមត្ថកិច្ច​នគរបាល​បាន​ឃាត់​រថយន្ត​ខាងលើនេះ តាម​បណ្តឹង​របស់លោក សេង ប៊ុន​វេ​ង ហៅ​អាចារ្យ​អេ អាយុ​៧៧​ឆ្នាំ ជា​នាយក​គ្រប់គ្រង​វិទ្យុ​ABC និង​សាលាបង្រៀន​បើកបរ​២៣ តុលា ៕

sophan-6sophan-7sophan-4